កីឡាករ Timo Werner បានរកគ្រាប់បាល់បញ្ចូលទីចំនួន ៣ គ្រាប់ខណៈក្រុម RB Leipzig បានទទួលជ័យជម្នះ ៣-១ នៅលើទឹកដីក្រុម Borussia Moenchengladbach នាកីឡាដ្ឋាន Borussia Park កាលពីថ្ងៃសុក្រទី៣០សីហា ២០១៩ដើម្បីឈានទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga បណ្តោះអាសន្ន។
Werner ខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់រូបនេះបានបង្ហាញទម្រង់លេងល្អបំផុតក្រោមការដឹកនាំរបស់គ្រូបង្វឹក Julian Nagelsmann ដើម្បីបន្ត ជ័យជម្នះលើកទី ៣ ជាប់ៗគ្នាសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី២០១៩-២០២០។
ក្រុម Leipzig ស្ថិតនៅក្នុងពូលG បន្ទាប់ពីចាប់ឆ្នោតក្នុងក្របខ័ណ្ឌ Champions League រួមជាមួយក្រុម Zenit Saint-Petersburg, Benfica និង Lyon កាលពីថ្ងៃព្រហស្បតិ៍បានផ្តួល Union Berlin និង Eintracht Frankfurt ក្នុងពីរប្រកួតដំបូងរបស់ពួកគេ។