ក្រុមមេឃខៀវ Manchester City កំពុងរៀបចំពង្រឹងក្រុម របស់ពួកគេឡើងវិញជាមួយនឹងការត្រៀមចុះហត្ថលេខាដ៏ធំមួយ។ក្រោយការពារពានរង្វាន់ ក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Pep Guardiola លោក Guardiola បានស្នើឱ្យក្លិបនេះចុះហត្ថលេខានាំយកខ្សែបម្រើ-ការពារស្តាំ Joao Cancelo នៅរដូវក្តៅនេះហើយបច្ចុប្បន្នកីឡាករអន្តរជាតិរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់បច្ចុប្បន្នជាសមាជិកម្ចាស់ជើងឯកSerieA គឺស្រ្តីជរាJuventus ។

Cancelo បានផ្លាស់មកក្រុមមានមូលដ្ឋាននៅទីក្រុងTurin ប្រទេសអ៊ីតាលីកាលពីរដូវក្តៅមុនពីក្រុម Valencia ក្នុងតម្លៃ ៤០,៤ លានអឺរ៉ូប៉ុន្តែមិនបានបង្ហាញទម្រង់លេងបានពិតប្រាកដនោះទេនិង មានបំណងចាកចេញដែរ។ Juventus នឹងសម្រេចលក់ ប្រសិនបើពួកគេអាចរកលុយបានលើការវិនិយោគរបស់ពួកគេនេះស្របពេលគេហទំព័រ Tuttosport ចុះផ្សាយថាក្រុមMan.City ត្រៀមផ្តល់ថវិកាសម្រាប់តម្លៃខ្លួនCancelo ប្រមាណ៦០ លានអឺរ៉ូ ។
កាលពីរដូវកាលមុន Cancelo លេងបានន ៣៤ ប្រកួត, ស៊ុតបញ្ចូលទី១គ្រាប់និងAssistបាន ៨ គ្រាប់។ បច្ចុប្បន្នJuventus កំពុងស្វែងរកអ្នកចាត់ការថ្មីនិងកំពុងសម្លឹងមើលឃើញបេក្ខភាពខ្សែការពារខាងស្តាំមកជំនួសCancelo ជាអាទិភាពគឺCristiano Piccini របស់Valencia និង Kieran Trippier របស់ Tottenham ជាជម្រើសទីពីរ។