ខ្សែការពារជើងចាស់វ័យ ៣៣ ឆ្នាំ Gary Cahill ត្រូវបានក្រុមតោខៀវ Chelsea បើកភ្លើងខៀវចាកចេញពីក្លឹប នៅចុងបញ្ចប់នៃរដូវកាលចាស់ដើម្បីចូលរួមជាមួយ Crystal Palace ក្នុងកិច្ចសន្យា២ឆ្នាំ។ បន្ទាប់ពីចំណាយពេល ៧ រដូវកាលជាមួយក្លឹបនិងបាន ឈ្នះពានរង្វាន់ធំ ៗ ចំនួន ៨ ក្នុងអាជីពកន្លងមក អតីតខ្សែការពារ ក្រុម Bolton និង Aston Villa រូបនេះក៏ធ្លាប់បានបង្ហាញខ្លួន ៦១ ប្រកួតអោយអង់គ្លេសមុនពេលលាឈប់ពីកាតព្វកិច្ច បាល់ទាត់អន្តរជាតិនៅខែសីហាឆ្នាំ ២០១៨ ។
Cahill ជាប់ជម្រើស១១នាក់ដំបូងអោយក្រុមតោខៀវ Chelsea ចាប់តាំងពីរដូវកាល ២០១២-១៣ ប៉ុន្តែ បង្ហាញ ខ្លួនបានតែ ២ ប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលចាស់ ។ គាត់គឺជាការចុះ ហត្ថលេខា ទីបី សម្រាប់ ក្រុមស្ទាំងខៀវCrystal Palace បន្ទាប់ពីកីឡាករ Stephen Henderson និង Jordan Ayew ។
លោក Roy Hodgson ដែលជាគ្រូបង្វឹក Crystal Palace បានផ្តល់បទសម្ភាសន៏ថាៈ ខ្ញុំធ្លាប់ធ្វើការជាមួយ Gary ក្នុងអំឡុងពេល ជាគ្រូបង្វឹកជម្រើសជាតិជាតិអង់គ្លេសហើយខ្ញុំដឹងពីសមត្ថភាពរបស់គាត់ ខ្ញុំពិតជារីករាយណាស់ដែលបានធ្វើការជាមួយគាត់ម្តងទៀត ។
ប្រភពព័ត៌មាន: BBC