យោងតាមសារព័ត៌មាន Sky Sports News បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ជូន Leicester និង ធ្វើឲ្យ Harry Maguire ក្លាយជាខ្សែការពារថ្លៃជាងគេបំផុតនៅលើពិភពលោកក្នុងតម្លៃ ៨០ លានផោន។
លោក Ole Gunnar Solskjaer បានតាមប្រមាញ់តារាអង់គ្លេសរូបនេះពេញមួយរដូវក្តៅដោយ United មិនត្រូវបានផ្ដល់កិត្តិយសអោយជាលើកទី២ ដែលទឹកប្រាក់ជិត ៧០ លានផោនត្រូវបានច្រានចោល។ Leicester បាននិងកំពុងបដិសេធចំនួនទឹកប្រាក់ដ៏ច្រើនលើស ៧៥ លានផោនដែល Liverpool បានចំណាយដើម្បីចុះហត្ថលេខាលើ Virgil van Dijk ពី Southampton កាលពីខែមករាឆ្នាំមុន។
ប្រភពព័ត៌មាន៖ skysports