អ្នកប្រដាល់វ័យក្មេងមកពីឆត្រយោង៩១១ ខេម ចាន់ ទើបតែផ្ដួលដៃគូឲ្យសន្លប់កាលពីថ្ងៃសៅរ៍ ដើម្បីបន្តដំណើរទៅជុំទី៣ វគ្គ៨នាក់ចុងក្រោយនៃពានរង្វាន់ TV5 កន្លងទៅនេះ។
សិស្សប្អូនរបស់ ឡៅ ចិត្រា រូបនេះគឺឡើងកូដខ្លាំង តាមរយៈបទពិសោធ និងការខំប្រឹងប្រែងហ្វឹកហាត់ បានធ្វើឲ្យគេមានសមត្ថភាពពេញលេញក្នុងការប្រកួតចាញ់ធ្លាក់ៗនៃពានរង្វាន់ខាងលើនេះ ពោលផ្ដួលដៃគូឲ្យសន្លប់ទាំងពីរលើកតែម្ដង។ យ៉ាងណាមិញសាមីខ្លួនផ្ទាល់បង្ហាញចំណាប់អារម្មណ៍ថា មិនទាន់ហ៊ាននិយាយថាអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្របានដែរ ឬទេ ព្រោះនៅកីឡាករច្រើនទៀត ប៉ុន្តែនឹងខំប្រឹងបន្ថែមទៀត។
កីឡាករ ខេម ចាន់ ជាអ្នកប្រដាល់មកពីក្លឹបឆត្រយោង៩១១ ប្រកួត២ដង វគ្គចាញ់ធ្លាក់នៃពានរង្វាន់ TV5 ទម្ងន់៥៤គីឡូក្រាម គឺឈ្នះដោយផ្ដួលដៃគូឲ្យក្នុងទឹកទី២ទាំង២នាក់តែម្ដង ឥលូវបានឡើងទៅជុំទី៣(៨នាក់)ទៀតហើយ។ ប្រកួតចុងក្រោយផ្ដួល គ្រឿម សុវណ្ណឌឿត ហើយនឹងត្រូវប៉ះ ផាន់ សុផាត វគ្គបន្ទាប់ទៀត៕
ប្រភពពី: Sabay
អ្នកប្រដាល់វ័យក្មេងមកពីឆត្រយោង៩១១ ខេម ចាន់ វាយដៃគូឲ្យសន្លប់ ឡើងដល់វគ្គ៨នាក់ចុងក្រោយពាន TV5