លោក Pep Guardiola បាននិយាយថាលោកចង់ឱ្យ Leroy Sane បន្តស្នាក់នៅក្រុម Manchester City ប៉ុន្តែលោកបានសារភាពថាការសំរេចចិត្តគឺចេញរូបគេផ្ទាល់ ខណៈដែលកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបឆ្វេងវ័យ ២៣ឆ្នាំរូបនេះនៅសល់កិច្ចសន្យា រយៈពេលពីរឆ្នាំទៀតជាមួយម្ចាស់ជើងឯកក្របខណ្ឌ Premier League ។
Sane កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងជ័យជម្នះ ៦-១ របស់ក្រុម Man City លើក្រុម Kitchee នៅហុងកុងនៅក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលថ្មី។គ្រូបង្វឹកសញ្ជាតិអេស្បាញលោកGuardiola បន្តថាៈ អនាគតរបស់គាត់មិននៅក្នុងដៃរបស់យើងទេ ដូច្នេះគាត់ត្រូវតែសម្រេចចិត្តប្រសិនបើគាត់ចង់ចាកចេញនិងធ្វើអោយយើងខកចិត្ត។ដូច្នេះខ្ញុំសង្ឃឹមថាគាត់នឹងបន្តស្នាក់នៅ។