ប្រភពពី FC Inter ១៩០៨ បានអោយដឹងថាលោក Steven Zhang ប្រធានក្លឹបInter Milan មិនចង់បំពេញលក្ខខណ្ឌទឹកប្រាក់តាមតម្រូវការដែលក្លឹប Man.United មានបំណងចង់បានពីតម្លៃខ្លួនខ្សែប្រយុទ្ធ Lukaku ក្រោយបដិសេធសំណើរលើកទី១ ខណៈអ្នកចាត់ការទូទៅលោក Antonio Conte នៅតែចង់ចុះហត្ថលេខានាំយកកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះមករួមក្រុមនៅរដូវកាលថ្មី។
អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី លោកConteធ្លាប់បានព្យាយាមចុះហត្ថលេខានាំយកLukaku ពីក្រុម Everton ខណៈពេលដែលរូបលោក នៅដឹកនាំក្រុមChelsea ប៉ុន្តែការចរចាបានបរាជ័យហើយនៅទីបំផុត Lukaku បានផ្ទេរទៅ Manchester United ។

ដោយមើលឃើញការតស៊ូរបស់លោក Conte ប្រធានក្លិប Inter Milan លោក Giuseppe Marotta និងលោក Pierro Ausilio នាយកបច្ចេកទេស បានសម្រេចផ្តល់នូវសំណើរជាទឹកប្រាក់ចំនួន ៥៥ លានអឺរ៉ូ បូករួមខ្សែបម្រើស្លាបក្រូអាស៊ី Ivan Perisic ដើម្បីដាក់អោយក្រុមMan.Unitedពិចារណា ខណៈដែលកីឡាកររូបនេះក៏ធ្លាប់ជាប់ក្នុងរ៉ាដាតាមដានពីសំណាក់ក្លឹបបិសាចក្រហម និង មានចំណាប់អារម្មណ៏ផ្លាស់មកក្របខណ្ឌ Premier League បើទោះបីជាក្លឹបទើបតែសម្រេចការចុះហត្ថលេខាខ្សែបម្រើ Daniel James មកពីក្លឹប Swansea កាលពីពេលថ្មីៗនេះយ៉ាងណាក្តី។

STADIO DI CORNAREDO, LUGANO, SWITZERLAND – 2019/07/14: Ivan Perisic of FC Internazionale in action during pre-season friendly football match between FC Lugano and FC Internazionale. FC Internazionale won 2-1 over FC Lugano.
(Photo by Nicolò Campo/LightRocket via Getty Images)