Sadio Mane នឹងអវត្តមានការប្រកួតបើករដូវកាលEnglish Premier League (២០១៩-២០២០)រវាងក្រុម Manchester City ជាមួយLiverpool។ទោះបីជាបែបនេះក្តីអ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងត្រលប់មកហ្វឹកហាត់វិញទាន់ពេលមុនពេលចាប់ផ្តើមប្រកួតដំបូងនៅរដូវកាលក្របខ័ណ្ឌ Premier League ។

បន្ទាប់ពីបានជួយឱ្យ Liverpool ឈ្នះជើងឯក Champions League ២០១៨-២០១៩ កន្លងមក Mane បានជួយសេណេហ្កាល់ឈានទៅដល់ការប្រកួតវគ្គផ្តាច់ព្រ័ ត្រពានរង្វាន់African Nation Cup ប៉ុន្តែបានខកចិត្តចាញ់អាល់ហ្សេរីកាលពីចុងសប្តាហ៏មុន ។

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោកKlopp បានប្រាប់វេបសាយផ្លូវការណ៏របស់ក្លឹបក្រោយពីបរាជ័យ ២-១ លើក្រុម Sevilla កាលពីថ្ងៃអាទិត្យថា: Maneកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ។រូបគេនឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៥ ខែសីហាក្រោយការប្រកួតរវាង Manchester City មានន័យថាគាត់នៅមានពេលសម្រាក២សប្តាហ៏ ហើយទាន់ពេលដែលក្រុមយើងត្រៀមខ្លួន៤ទៅ ៥ថ្ងៃ ថ្ងៃដើម្បីប្រកួតជាមួយ Norwichនិង ១០ ថ្ងៃសម្រាប់ត្រៀមប្រកួត ជាមួយChelsea ដើម្បីដណ្តើមពានរង្វាន់អ្នកឈ្នះChampion League និង Uefa Cup គឺពាន UEFA Super Cup ។
Mane ស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ក្នុង ៥០ ប្រកួតក្នុងការប្រកួតទាំងអស់សម្រាប់ Liverpool កាលពីរដូវកាល មុន។