លោកErnesto Valverde ត្រូវបានប្រធានក្លឹប លោក Josep Maria Bartomeu និងក្រុមប្រឹក្សា ភិបាលសម្រេចផ្តល់ការគាំទ្រដើម្បីបន្តដឹកនំាក្រុមក្រោយជួយក្លឹបការពារតំណែងជើងឯកLa Liga បានសម្រេច នៅ រដូវកាលនេះ ប៉ុន្តែ អ្វីៗអាចនិងប្រួលប្រែប្រសិនសាមីខ្លួនសម្រេចចិត្តដើរចេញក្រោមហេតុ ផលខក ចិត្តក្នុង ការនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ Champion League និង បរាជ័យក្នុងការលើកពានCopa Del Rey រដូវ កាល២០១៨-២០១៩ កន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយនៅតែមានចម្ងល់ជុំវិញអនាគតរបស់ អ្នក ចាត់ ការទូទៅសញ្ជាតិអេស្បាញរូបនេះ ខណៈក្លឹបអាចនិងធ្វើការសម្រេចចិត្តសារជាថ្មី លើអនាគតរបស់ លោក Valverde ។ ខាងក្រោមនេះគឺជាបេក្ខភាពគ្រូបង្វឹក៤រូបដែលនិងត្រូវជ្រើសយកមកដឹកនាំក្រុម Barcelonaបន្ត ប្រសិនរូបលោកValverde ចាកចេញ។
១.លោកErik Ten Haag
បេក្ខភាពដំបូងនៅលើបញ្ជីឈ្មោះដែលត្រូវបានបង្ហាញគឺលោក Erik Ten Hagg ។ គ្រូបង្វឹកក្រុម Ajax គ្រូបង្វឹកអន្តរជាតិហូឡង់រូបនេះដណ្តើមយកប្រជាប្រិយភាពពីអ្នកគាំទ្រច្រើនបំផុតក្នុង ពេលដឹកនាំក្រុមប្រកួត ពានរង្វាន់ ទ្វីបអឺរ៉ុប Champion Leagueរដូវកាលនេះ ដោយបានផ្តួលក្រុមជើងខ្លាំងReal Madridនិង Juventus មុនពេល បរាជ័យចាញ់ក្រុមTottenham Hotspur នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់លោកTen Haag ធ្លាប់ធ្វើ ការ រួមគ្នាជាមួយ លោក Pep Guardiola នៅក្លឹប Bayern Munichចន្លោះឆ្នាំ២០១៣-២០១៥ នៅពេលដែល លោក Pep ដឹកនាំក្រុមឈុតធំ ហើយលោកTaagដឹក នាំ ក្រុមយុវជន(Bayern MunichII) ។ យ៉ាងណាមិញថ្មីៗនេះគាត់បានចុះកិច្ចសន្យាបន្តដឹកនាំក្រុម Ajax រហូតដល់ឆ្នាំ ២០២០ខណៈពេលដែលកូនក្រុមរបស់គាត់ គឺDe Jong បានផ្អេរទៅBarcelona ព្រមទាំង De Ligt ស្ថិតនៅលើផ្លូវចរចារដែលទាំងនេះជាអំណោយ ផល មួយសម្រាប់ការជួបជុំគ្នារវាងគ្រូបង្វឹក និង កូនក្រុមដែលលោកស្គាល់ចិត្តទាំងពីររូបនេះផង ដែរ។
២.លោកRonald Koeman
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះនិងដឹងពីរបៀបលេងរបស់ Barça ច្រើនបំផុតព្រោះគាត់ក៏ធ្លាប់បានធ្វើការជាមួយ សិស្សច្បងគឺ លោក Louis van Gaal នៅក្នុងក្រុមBarcelona ក្នុងឆ្នាំ ១៩៩២ ផងដែរ។ទោះបីជាយ៉ាងណា អតីតគ្រូបង្វឹកEverton លោក Koeman មានកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិរហូតដល់ឆ្នាំ ២០២២ ហើយទើបតែបានជួយក្រុមឈានដល់ត្រឹម វគ្គ៤ក្រុមចុងក្រោយពានរង្វាន់Nation League ។
៣.Roberto Martinez
Roberto Martinez គឺជាជម្រើសមួយផ្សេងទៀត។ គាត់បានដឹកនាំក្រុមជម្រើសជាតិប៊ែលហ្សិកចាប់តាំង ពីឆ្នាំ២០១៦និងបានជួយឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងការប្រកួត World Cup ២០១៨។ អតីត គ្រូបង្វឹកEverton មានទំនាក់ទំនងក្នុងការផ្លាស់ ទៅដឹកនាំក្រុម Real Madrid ផងដែរប៉ុន្តែការពិតដែលគាត់ ស្ថិតនៅក្រោមកិច្ចសន្យា (រហូតដល់ឆ្នាំ ២០២០) ដូច្នេះធ្វើឱ្យមានការលំបាកសម្រាប់ភាគីទាំងពីរ ដើម្បី ឈាន ដល់កិច្ចព្រមព្រៀងមួយ។គាត់មិនធ្លាប់មានប្រវត្តិរួមការងារជាជាមួយនឹងក្រុមBarcelonaទេ ប៉ុន្តែMartinez តែងតែព្យាយាមដឹកនាំការលេងបាល់ ទាត់បានល្អរយៈពេល៣ឆ្នាំចុងក្រោយដែលអាចជាចំណាប់អារម្មណ៏និង ធ្វើឱ្យអ្នកគាំទ្ររីករាយក្នុងការទទួលយករូបគាត់។
៤.Laurent Blanc
ឈ្មោះចុងក្រោយនៅក្នុងបញ្ជីគឺលោក Laurent Blanc ។ អតីតខ្សែការពារក្រុម Man.Unitedធ្លាប់បានដឹកនាំក្រុមPSG ប៉ុន្តែរូបលោកបានក្លាយ ជាជនរងគ្រោះចំពោះអសមត្ថភាពដែលមិនអាចដឹកនាំក្រុមឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ។ ម្ចាស់ជ័យលាភីWorld Cup ១៩៩៨ រូបនេះក៏ធ្លាប់មានការផ្សារភ្ជាប់ផ្លាស់មកជំនួសតំណែងលោក Quique Setien ដើម្បីដឹកនាំក្រុមReal Betisនៅក្របខណ្ឌLa Liga ផងដែរ ។
Link: https://www.sport-english.com/en/news/barca/the-four-coaches-who-could-replace-valverde-at-barca-7475773