ជម្រើសជាតិទុយនីស៊ីបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រAfrican Nation Cup ជាលើកទី១ ក្រោយខកខានចាប់តាំងពីឆ្នាំ ២០០៤ ក្រោយពីពួកគេបានផ្តួលក្រុមម៉ាដាហ្គាស្កា ក្នុងលទ្ធផល៣:0។ ទុយនីស៊ីនិងត្រូវបន្តជួបជាមួយសេណេហ្គាល់ក្នុងការប្រកួតវគ្គពាក់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យខាងមុខនេះបន្តទៀត ។
៣គ្រាប់របស់ទុយនីស៊ីរកបានដោយកីឡាករ Sassi នៅនាទីទី៥២ និង Msakni នៅនាទីទី៦០ មុនពេលកីឡាករ
កីឡាករ Naim Sliti បានបន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី(៩០+៣)។
កោះ Madagascar មានលេខរៀង នៅលំដាប់ទី ១០៨របស់FIFA បានចូលរួមក្នុងព្រឹត្តការណ៏ប្រកួត ដំបូងនិងបានចាប់ផ្តើមជម្រុះពានរង្វាន់African Nation Cup ដំបូងនៅក្នុងខែមីនាឆ្នាំ ២០១៧ និងបានធ្វើអោយ នីហ្សេរីយ៉ាបរាជ័យក្នុងវគ្គជម្រុះក្នុងពូល កាលពីខែមុននិងបន្ទាប់មកបន្តទម្លាក់កុងហ្គោក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ ក្រុមម៉ាដាហ្គាស្កាមានកីឡាករកំពុងលេងនៅលីក Reunion, បារាំង និង ប្រទេសថៃខណៈគ្រូ បង្វឹករបស់ ពួកគេ Nicolas Dupuis ធ្លាប់ជាអ្នកចាត់ការក្រុមលីកលំដាប់ទី៤ បារាំង Fleury ផងដែរ។