ប្រធានក្រុមកាំភ្លើងធំ Arsenal កីឡាករ Laurent Koscielny បានបដិសេធមិនធ្វើដំណើរចូលរួមជាមួយមិត្តរួមក្រុមសម្រាប់ការប្រកួតមុនបើករដូវកាល(Pre-Season)នៅសហរដ្ឋអាមេរិក។ ខ្សែការពារក្រុមជម្រើសសជាតិបារាំងវ័យ ៣៣ ឆ្នាំរូបនេះ កិច្ច សន្យារបស់គេនិងត្រូវអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០ ខណៈដែលមានពត៌មានលើកឡើងថាមានក្លិប៣នៅលីកកំពូលបារាំងដូចជា Bordeaux, Rennes និង Lyon ចង់បានរូបគេទៅរួមក្រុម ។
ក្លឹបArsenal បានធ្វើសេចក្តីថ្លែងការថាៈយើងមានការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើ Laurent ដែលផ្ទុយនឹងសេចក្តីណែនាំរបស់យើង។ យើងសង្ឃឹមថានឹងដោះស្រាយបញ្ហានេះ ។
ខ្សែការពារកណ្តាលបានចូលរួមជាមួយ Arsenal នៅរដូវក្តៅឆ្នាំ ២០១០ ក្នុងតម្លៃប្រមាណ១០ លានផោន ហើយចូលលេងឱ្យកាំភ្លើងធំ ៣៥៣ ដងនិងឈ្នះពាន FA Cup ពីរដងក្នុងឆ្នាំ ២០១៣-២០១៤ និង ២០១៤-២០១៥ ។