អ្នកចាំទីឆ្នើមរបស់ក្រុមហង្សក្រហម Liverpool ឈ្មោះ Alisson ត្រូវបានបោះឆ្នោតជាអ្នកចាំទីល្អបំផុតនៅលើពិភពលោកដោយសម្លេងភាគច្រើន ។
យោងគេហទំព័រSportBible បានធ្វើការការស្ទង់មតិសម្រាប់ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់ដ៏ច្រើនបាន បោះឆ្នោតគាំទ្របេក្ខភាពអ្នកចាំទីឆ្នើម មានដូចជា ១.កីឡាករប្រេស៊ីលវ័យ ២៦ឆ្នាំ Alisson ២.David De Gea ៣.Jan Oblak និង ៤. Ederson ស្របពេលAlisson បានឈ្នះក្នុងសម្លេងគាំទ្រ ៥០ ភាគរយនៃសន្លឹកឆ្នោតហើយ De Gea ជាប់ចំណាត់ថ្នាក់លេខ២មានសម្លេងគាំទ្រ២០ ភាគរយខណៈJan Oblak អ្នកចាំទីក្រុមAt.Madrid មានសម្លេង គាំទ្រ១៧ភាគរយ ខណៈអ្នកចាំទី Ederson របស់ក្រុម Manchester City វ័យ ២៥ឆ្នាំបានជាប់ចំណាត់ថ្នាក់លេខ ៤មានសំឡេងគាំទ្រ១២ភាគរយ ។
Alisson បានផ្ទេរពីក្លិប Roma កាលពីរដូវក្តៅឆ្នាំមុនក្នុងតម្លៃខ្លួន៥៦ លានផោនបានជួយLiverpool ផ្តួល Tottenham Hotspur នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងបន្តជួយប្រេស៊ីលលើកពាន Copa América២០១៩ ។Alisson ក៏បានបង្ហាញទម្រង់លេងល្អបំផុតដោយធ្វើបានCleansheet (មិនមានការស៊ុតបញ្ចូលទីរៀងរាល់ការប្រកួត)នៅក្របខណ្ឌ Premier Leagueរដូវកាល២០១៨-២០១៩ ច្រើនជាង អ្នកចាំទីដទៃទៀតនិងបានបំបែកឯតទគ្គកម្ម អតីតកីឡាកររបស់ Liverpool គឺ Pepe Reina ដែលធ្លាប់ធ្វើបានក្នុងឆ្នាំ ២០០៦ ។