ក្រុមហង្សក្រហម Liverpoolបានព្រមព្រៀងផ្ទេរកីឡាករខ្សែការពារឆ្វេង Alberto Moreno ទៅកាន់ ក្លឹបVillarreal ដោយគ្មានតម្លៃខ្លួន(Free Transfer)ក្នុងកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយកីឡាករក្រោយពីកីឡាករអន្តរជាតិអេស្បាញរូបនេះផុតកិច្ចសន្យាជាមួយក្លឹបចាស់។
កីឡាករវ័យ២៧ឆ្នាំរូបនេះ បង្ហាញខ្លួនត្រឹមតែពីរលើកប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននៅទឹកដី Anfield ស្របពេលអតីតខ្សែការពារ Sevilla បានវិលត្រលប់មកក្របខណ្ឌLa Liga ជាមួយនឹងគ្រូបង្វឹក Javier Calleja ដែលបានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៤ នៅរដូវកាល២០១៨-២០១៩កន្លងទៅ ។