លោក Leonardo នាយកប្រតិបត្តិក្លឹបPSG បាននិយាយថាគាត់មិនហ៊ានសន្យាថា Kylian Mbappe នឹងបន្តកិច្ចសន្យាថ្មីជាមួយម្ចាស់ជើងឯក Ligue ១ Paris Saint-Germain រឺ យ៉ាងណានោះទេស្របពេល ខ្សែប្រយុទ្ធMbappe ត្រូវបានក្លឹបយក្ស Real Madrid បង្ហាញចេតនាចង់បានរូបគេសម្រាប់ពង្រឹងក្លឹបត្រៀមប្រកួតប្រជែងរដូវកាលថ្មី។ ម្ចាស់ជ័យលាភីWorld Cup២០១៨ វ័យ ២០ ឆ្នាំរូបនេះបានបានជួយPSGលើកពានLigue១ ក្រោយបង្ហាញខ្លួន២៩ ប្រកួតរកបាន៣៣គ្រាប់ កាលពីរដូវកាលចាស់។
លោក Leonardo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង Le Parisienថាៈមានមូលហេតុទី១ខ្ញុំមិនអាចធានាបាន ព្រោះខ្ញុំមិនមែនតំណាងឱ្យកីឡាករគ្រប់គ្នានៅក្នុងក្លឹប។ទី ២ ដោយសារតែខ្ញុំមិនអាចធ្វើការសន្យាដោយមិនប្រាកដប្រជានោះឡើយហើយអ្វីដែលខ្ញុំកំពុងតែផ្តោតអារម្មណ៏ គឺដឹកនាំក្រុមនៅពេលនេះ។