PSG នឹងចាត់វិធានការលើករណីខ្សែប្រយុទ្ធ Neymar បន្ទាប់ពីរូបគេខកខានក្នុងការវិលត្រឡប់មកហ្វឹកហាត់ទាន់ពេលជាមួយមិត្តរួមក្រុម និងកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មចំពោះការខកខានមិនបានរាយការណ៍ពីការយឺតយ៉ាវនេះ ដែលខុសពីការព្រមព្រៀង តាមពេលវេលាដែលក្លឹបបានកំនត់គឺនៅថ្ងៃទី ៨ កក្កដា ២០១៩ ដូចតាមការព្រៀងទុកនោះទេ។

ជាការឆ្លើយតបវិញភ្លាមៗ ឪពុករបស់កីឡាករអន្តរជាតិប្រេស៊ីល Neymar លោកNeymar Sr បានធ្វើការ ឆ្លើយតបទៅនឹងក្លឹបParis Saint-Germainវិញថាៈកូនប្រុសខ្ញុំ Neymar មានភារកិច្ចដែលមិនអាចខកខានបាន គឺការប្រារព្ធព្រឹត្តិការណ៍ពាណិជ្ជកម្មជាមួយនិងស្ថាប័ន ដែលមានឈ្មោះថាជាវិទ្យាស្ថាន Neymar បានដំណើរការ លើគម្រោងស្វែងរកមូលនិធិរយៈពេល ៥ ឆ្នាំមកហើយ ។ក្រុមPSG មានវត្តមានម្ចាស់ក្លឹបគឺលោក Nasser បានចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តការណ៍នេះផងដែរ។ដូច្នេះ ខ្ញុំមិនយល់ពីមូលហេតុ នោះទេ។ ពិតណាស់ខ្ញុំអន់ចិត្ត ពីព្រោះ PSG ដឹងពីស្ថានភាពរបស់យើងហើយតែនៅតែចេញសេចក្តីថ្លែងការដូច្នេះទៀត។

Neymar ដែលបច្ចុប្បន្នកំពុងស្ថិតនៅជាមួយក្រុមគ្រួសាររបស់គាត់នៅ Mangaratibia និងត្រូវវិលត្រលប់ទៅបារាំងវិញនៅថ្ងៃដែលបានគ្រោងប្រសិនគ្មានការប្រែប្រួលគឺទី១៥កក្កដា ២០១៩ខាងមុខនេះ។