ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងបានផ្តួលម្ចាស់ផ្ទះអេហ្ស៊ីបសម្រាប់ការប្រកួតពានរង្វាន់African Nation Cup និងបានកក់កន្លែងរបស់ពួកគេនៅក្នុងវគ្គមួយភាគបួននៅក្នុងទីក្រុងCairo ។ គ្រាប់បាល់១គ្រាប់របស់Thembinkosi Lorch នៅនាទីទី ៨៥ជាគ្រាប់ជ័យជំនះសម្រាប់ក្រុមមកពីអាហ្រិ្វកខាងត្បូងខណៈ Mahmoud Trezeguet មានឱកាស ដ៏ល្អបំផុតសម្រាប់ ម្ចាស់ផ្ទះប៉ុន្តែមិនមានសំណាង ។បញ្ចប់ការប្រកួតអាហ្វ្រិកខាងត្បូង ១:អេហ្សីប០។
អេហ្ស៊ីបនិងកាម៉ារូនបានហាលអាវត្រឹមវគ្គ១៦ក្រុម ទោះបីជាមានកីឡាករឆ្នើមMohamed Salah របស់ក្រុមហង្សក្រហមLiverpool និង ឆ្លងកាត់មកដល់វគ្គ១៦ក្រុមចុងក្រោយដោយ មានចំណាត់ថ្នាក់លេខ១ក្នុងពូលAយ៉ាងណាក្តី។ ខណៈដែលអាហ្វ្រិកខាងត្បូងនឹងត្រូវវិលត្រឡប់មកកាន់ទីក្រុងCairo ដើម្បីប្រកួតជាមួយនីហ្សេរីយ៉ាក្នុងវគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃពុធ។