យោងគេហទំព័រGoal បានចុះផ្សាយថាមូលហេតុដែលខ្សែបម្រើAnder Herrera ចាកចេញពីក្លឹប Manchester United ទៅចូលរួមជាមួយក្លឹបPSGគឺពាក់ព័ន្ធទៅនិងលក្ខណ្ឌនៃការបន្តកិច្ចសន្យាថ្មីត្រូវបរាជ័យដោយផ្អែកទៅលើការទាមទារប្រាក់ឈ្នួលដ៏ខ្ពស់មួយបន្ទាប់ពីកីឡាករដែលឈរនៅលេខរៀងទី១ សម្រាប់កីឡាករដែលមានប្រាក់ពលកម្មថ្លៃបំផុតគឺAlexis Sanchez ។
Herreraខ្សែបម្រើអន្តរជាតិអេស្បាញ រូបនេះបានស្នើសុំក្លឹបផ្តល់នូវតម្លៃកិច្ចព្រមព្រៀងថ្មីមួយជាមួយប្រាក់ពលកម្ម ៣៥0,000 ផោនក្នុងមួយសប្តាហ៍ពោលគឺមានតម្លៃបន្ទាប់ពីប្រាក់បៀរវត្សប្រចាំសប្តាហ៏របស់ Alexis Sanchez ដែលមានតម្លៃរហូតដល់ទៅ ៣៩0,000 ផោន។ប្រភពខាងលើបន្តថាៈ ក្លឹប បានបដិសេធមិនឆ្លើយតបនឹងការទាមទាររបស់Herrera ស្របពេលក្រុមកំពុងស្វែងរកវិធីបញ្ចប់កិច្ចសន្យា Alexis Sanchez ដែលទទួលប្រាក់ឈ្នួលខ្ពស់ប៉ុន្តែមិនបានបង្ហាញទម្រង់លេងអោយដូចតម្លៃខ្លួននោះឡើយ ។
មួយវិញទៀតហេតុផលចំាបាច់ដែលខ្សែបម្រើ វ័យ ២៩ ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយ PSGនិងធ្វើអោយរូបគេមានសុពលភាពលេងអោយក្លឹបដល់ឆ្នាំ២០២៣ ដែលផ្ទុយពីគោលការណ៏ក្លឹប Manchester United មិនមានគម្រោងផ្តល់កិច្ចសន្យារយៈពេលវែងសម្រាប់កីឡាករដែលមានវ័យក្បែរ ៣០ ឆ្នាំដូចHerreraនោះឡើយ។