Chelsea បានសម្រេចជ្រើសរើសវីរបុរស Frank Lampard ជាគ្រូបង្វឹកថ្មីរបស់ពួកគេដើម្បីជំនួសលោក តំណែងលោកMaurizio Sarri សម្រេចវិលទៅដឹកនាំក្រុម Juventusនៅក្របខណ្ឌSerieA វិញ។
Frank Lampard ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតរបស់ Chelsea ក្រោយចំណាយពេល ១៣ ឆ្នាំប្រកប អាជីពនៅទឹកដីរបស់គាត់នៅ Stamford Bridge ជាមួយវត្តមាន ៦៤៨ប្រកួត ស៊ុតបញ្ចូលទី ២១១ គ្រាប់ជាប់ជាអ្នករកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុម។
សូមក្រលេកមើលកីឡាករដែលក្លាយខ្លួនទៅជាគ្រូបង្វឹកអតីតក្លឹបដែលពួកគេធ្លាប់សាងភាពល្បីល្បាញនាពេលកន្លងមក៧រូបមានមួយចំនួន ជោគជ័យ និង បរាជ័យៈ
១.Pep Guardiola
លោក Pep Guardiola បានវិលត្រលប់មកវិញជាគ្រូបង្វឹកក្លិប Barca B ក្នុងឆ្នាំ 2007 ក្រោយបញ្ចប់ អាជីពជាមួយBarcelona នៅឆ្នាំ២០០១។ ៤ ឆ្នាំក្រោយមករូបលោកបានចូលដឹកនាំក្រុមឈុតធំនៅ Camp Nou ឈ្នះពាន១៤ មានពានរង្វាន់ LaLiga បីដងនិងពានរង្វាន់ក្របខ័ណ្ឌ Champions League ពីរ មុនពេលជោគជ័យជាមួយBayern Munich និង Manchester City ។
២.Zinidine Zidane
ម្ចាស់ជ័យលាភី World Cup ១៩៩៨ បានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម Real Madrid នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ប៉ុន្តែបានវិលត្រលប់មកកីឡាដ្ឋាន Santiago Bernabeuនិងបង្វឹកក្រុមឈុតទី២មុន ឡើងទៅដឹកនាំឈុតធំក្រោយពីក្លឹបចែកផ្លូវគ្នាជាមួយលោក Rafael Benitez នៅខែមករាឆ្នាំ ២០១៦ ។ Zidane បានបន្តឈ្នះពានរង្វាន់ Champions League បីលើកជាប់ៗគ្នាជាមួយនឹងក្លិប Madrid មុនពេលចាកចេញនៅក្នុងខែឧសភាឆ្នាំ ២០១៨តែបានវិល ត្រឡប់មកវិញ ១០ ខែក្រោយមក។
៣.Antonio Conte
ក្នុងនាមជាកីឡាករលេងអោយក្លឹបJuventus១៣ រដូវកាលលោក Conte បានឈ្នះពានរង្វាន់ស្ទើរតែគ្រប់កម្មវិធីៗដូចជាSerieA ,Coppa Italia ក្របខ័ណ្ឌ Champions League និង UEFA Cup ។ក្រោយព្យួរស្បែកជើងចូលនិវត្តន៏ ពីរឆ្នាំគាត់បានវិលត្រលប់មកក្នុងនាមគ្រូបង្វឹកក្រុម Arezzo, Bari, Atalanta និង Siena មុនពេលផ្លាស់មកដឹកនាំJuventus ឈ្នះពាន៣ឆ្នាំជាប់គ្នាមុនពេលផ្លាស់ទៅChelsea ។ បច្ចុប្បន្នរូបលោកបានទទួលតួនាទីដឹកនាំក្រុមInterMilan ដើម្បីត្រៀមប្រកួតប្រជែងក្របខណ្ឌ Serie A ជាមួយអតីតក្លឹបចាស់Juventus នៅរដូវកាល២០១៩-២០២០ ខាងមុខនេះ។
៤.Roberto Di Matteo
ដូចជា Lampard លោក Di Matteo ធ្លាប់ទទួលយកការងារដឹកនាំក្លិប Chelsea កាលពីឆ្នាំ២០១២ បន្ទាប់ពីធ្លាប់ធ្វើជាជំនួយការអតីតគ្រូបង្វឹកលោក Andre Villas-Boas ។ រជ្ជកាលលោកDi Matteo ដឹកនាំបានជួយ Chelsea ឈ្នះពាន Champions League ជាលើកដំបូងក្រោយផ្តួល Bayern Munich ប៉ុន្តែមិនបានប៉ុន្មានគាត់ត្រូវបានក្លឹបបញ្ចប់តួនាទី ។
៥. Alain Shearer
ខ្សែប្រយុទ្ធប្រវត្តិសាស្រ្តរកគ្រាប់បាល់នៅក្របខ័ណ្ឌ Premier Leagueច្រើនបំផុតនិងជាវីរបុរសក្រុម Newcastle Unitedបានទទួលជោគជ័យបំផុតមុនពេលចូលនិវត្តន៏នៅឆ្នាំ២០០៦។ គាត់បានក្លាយជាពិធីករណ៏ ទូរទស្សន៏កីឡា និង ក្រោយមកនៅឆ្នាំ២០០៩ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានចូលមកដឹកនាំNewcastle ដែលកំពុងដុនដាបនិងប្រឈម ការកាត់ចេញ។គួរឱ្យសោកស្តាយចំពោះអ្នកចាត់ការរូបគេរូបគេបានបរាជ័យសម្រាប់ ៨ ប្រកួតចុងក្រោយរបស់គាត់នៅ Newcastle ទីបំផុតក្លឹបបានធ្លាក់ទៅទៅលេងនៅលីកលំដាប់ទីពីរបន្ទាប់ពីបរាជ័យ ១-0 លើក្រុម Aston Villa នៅថ្ងៃចុងក្រោយ។
៦.Filipo Inzaghi
Inzaghi អតីតខ្សែប្រយុទ្ធឆ្នើមធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Fabio Capello និង Carlo Ancelotti ដែលបានទទួលជោគជ័យយ៉ាងពិសេស។ Inzaghi បានចូលមកដឹកនាំAC.Milanនៅឆ្នាំ២០១៤ បន្ទាប់ពីអតីតមិត្តរួមក្រុម Clarence Seedorf ដឹកនាំរយៈពេលខ្លី។ ទោះជាយ៉ាងណា អតីតខ្សែប្រយុទ្ធរូបនេះដែលបានឈ្នះពានរង្វាន់ធំ ៗ ៨ ជាមួយក្លឹបទទួលបានជ័យជំនះត្រឹមតែ ១៤លើក លើកក្នុងចំណោម ៤០ ប្រកួតខណៈដែលក្រុម AC Milan បានបញ្ចប់រដូវកាលក្នុងលេខរៀងទី១០ ដែលជាលទ្ធផលដ៏អាក្រក់បំផុតក្នុងរយៈពេល ១៧ ឆ្នាំ។
៧.Thierry Henry
លោក បានចូលលេងក្នុងក្លឹបMonaco ដំបូងនៅឆ្នាំ១៩៩៤ មុនពេលទទួលបានជោគជ័យនៅក្របខ័ណ្ឌ Premier League ជាមួយ Arsenal និងBarcelona។Henryបានគេតែងតាំងជាជំនួយការគ្រូបង្វឹកប៊ែលហ្ស៊ិកលោក Roberto Martinez មុនព្រឹត្តការណ៏World Cup ២០១៨ ហើយបន្ទាប់មកនៅខែតុលាឆ្នាំ ២០១៨ Henry បានទទួលយកការងារដឹកនាំក្លឹប Monaco ។ ត្រឹមតែបីខែMonaccoក្រោមការដឹកនាំសរុបរបស់Henry២០ដង ស្គាល់រសជាតិចាញ់ដល់ទៅ ១១លើក មុនពេលផ្លាស់ប្តូរតំណែងដោយអតីតគ្រូបង្វឹកលោក Leonardo Jardim ។