ក្លិប Manchester United បានធ្វើការដេញថ្លៃ តម្លៃ ៧០លានផោនសម្រាប់ខ្សែការពារ Harry Maguire របស់ក្លឹបកញ្ជ្រោងខៀវ LeicesterCity ។
លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹករបស់ក្លឹប Man Utd ចង់ចុះហត្ថលេខាលើខ្សែការពារកណ្តាលម្នាក់ដែលមានបទពិសោធន៍ហើយ Maguire ក៏មានគុណសម្បត្តិសក្តិមដែលអ្នកចាត់ការទូទៅអន្តរជាតិន័រវេកំពុងស្វែងរក។សម្រាប់ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Leicesterក៏បានដឹងអំពីបំណងប្រាថ្នារបស់ Maguire ចង់មានការប្រកួតប្រជែងថ្មីខណៈដែលកីឡាករវ័យ២៦ឆ្នាំរូបនេះ និង ត្រៀមស្វាគមន៏ការចរចារណាមួយដែលធ្វើឡើងរវាងភាគីទាំងពីរក្នុងពេលឆាប់ៗខាងមុខ ។ សម្រាប់លោក Brendan Rodgers គ្រូបង្វឹកLeicester City ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់នៅចុងបញ្ចប់នៃរដូវកាល២០១៨-២០១៩នេះថា Maguire អាចអភិវឌ្ឍខ្លួនបានកាន់តែល្អប្រសិនរូបគេបន្តស្នាក់នៅជាមួយក្លិប ។
ទោះបីជាយ៉ាងណាក៏ដោយតម្លៃខ្លួន ៧០ លានផោននៅមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុម Leicester ចង់បាននៅឡើយទេ។ ខ្សែការពារអង់គ្លេសរូបនេះក៏មានការចាប់អារម្មណ៍ពីម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League គឺManchester City បើទោះបីជារូបគេបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំកាលពីខែកញ្ញាឆ្នាំមុនយ៉ាងណាក្តី។