ខ្សែការពារ Kyle Walker និង John Stones របស់ក្រុមមេឃខៀវ Man. City បានដកចេញពីការប្រកួតនៅក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ពេលធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Leeds United ដោយសារតែកីឡាករអន្តរជាតិអង់គ្លេសទាំងពីររូបនេះបានរងរបួស។ Walker បានខកខានការប្រកួតចំនួន ៤ លើកចុងក្រោយនៅគ្រប់ការប្រកួតទាំងអស់ ក្រោយមានបញ្ហារបួសកជើងពេលជួប Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League កាលពីដើមខែនេះ។ ទន្ទឹមនឹងនេះដែរ Stones ត្រូវបានដកចេញនៅនាទីទី ៣៦ នៃជ័យជម្នះ ៤ទល់និង៣ របស់ Man City លើក្រុម Real Madrid កាលពីថ្ងៃអង្គារបន្ទាប់ពីមានបញ្ហាសាច់ដុំកាន់តែធ្ងន់ធ្ងរ ក្រោយពីបង្ហាញខ្លួនចូលលេងពេលជួប Brighton & Hove Albion មួយសប្តាហ៍មុន។
ថ្លែងទៅកាន់សារព័ត៌មានមុនការធ្វើដំណើរនៅថ្ងៃសៅរ៍ទៅកាន់ Elland Road អ្នកចាត់ការ Pep Guardiola បានបញ្ជាក់ថាកីឡាករទាំងពីរនៅតែអវត្តមាន ខណៈអ្នចកាត់ការសញ្ជាតិអេស្បាញបានបដិសេធថា Walker និងអវត្តមានរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះរឺយ៉ាងណាទេ ។ខ្ញុំមិនដឹងឡើយ គាត់រងរបួសជាអកុសលសម្រាប់យើងទាំងអស់គ្នា និងជាពិសេសខ្ញុំត្រូវតែផ្តោតលើ អ្នកលេងដែលនៅសល់។សម្រាប់ថ្ងៃស្អែកថ្ងៃអាទិត្យ(Stones) ចេញហើយយើងនឹងឃើញសម្រាប់ថ្ងៃពុធពេលធ្វើដំណើរទៅជួប Real Madrid ។
Joao Cancelo គឺជាបេក្ខភាពដែលទំនងបំផុតក្នុងការចាប់ផ្តើមនៅខ្សែការពារស្តាំទល់នឹង Leeds ពេលអវត្តមាន Walker និង Stones ខណៈដែល Oleksandr Zinchenko និង Nathan Ake នឹងត្រូវប្រជែងគ្នានៅខ្សែការពារឆ្វេង។ Liverpool និងឡើងមកឈរនៅទីកំពូលតារាងបណ្តោះអាសន្នប្រសិនអាចផ្តួលម្ចាស់ផ្ទះ Newcastle នៅវេលាម៉ោង៦:៣០យប់ថ្ងៃសៅរ៏នេះខណៈ Man City អាចឡើងមកទីកំពូលតារាងវិញ Premier League ប្រសិនផ្តួល Leeds ដែលពួកគេធ្លាប់ផ្តួលក្នុងលទ្ធផល៧ -0 នៅកីឡដ្ឋាន Etihad កាលពីដើមរដូវកាលនេះផងដែរ។
ប្រភព៖ Sportsmole