Riyad Mahrez បានធ្វើដំណើរវិលត្រលប់មកកាន់ក្លឹប Manchester City វិញហើយ បន្ទាប់ពីម្ចាស់ជើងឯក Africa Cup of Nations អាល់ហ្សេរី ត្រូវធ្លាក់ចេញពីវគ្គចែកពូល ក្រោយចាញ់ Ivory Coast ៣ទល់និង១ កាលពីថ្ងៃព្រហស្បតិ៍។បន្ទាប់ពីដណ្តើមបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាកពូល E ចំនួនពីររបស់ពួកគេជាមួយនឹងក្រុម Sierra Leone និង Equatorial Guinea ក្រុមការពារតំណែងជើងឯកគឺចាំបាច់ ត្រូវផ្តួលក្រុម Ivory Coast ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេជាចាំបាច់ដើម្បីឈានទៅវគ្គបន្ត។
ទោះយ៉ាងណា អាល់ហ្សេរីរបូតគ្រាប់បាល់ពីរគ្រាប់នៅតង់ទី១ ដោយសារការស៊ុតពីសំណាក់ខ្សែបម្រើសញ្ជាតិកូតឌីវ័រ Franck Kessie របស់AC Milan និង Barda Ali Sanagare មុនពេល Nicolas Pepe របស់ Arsenal បន្ថែមគ្រាប់ទី ៣ ។ ការខិតខំប្រឹងប្រែង Sofiane Bendebka មានឪកាស តែតបាល់បញ្ចូលទីវាយបកនៅនាទីទីទី៧៣ ប៉ុន្តែមិនគ្រប់គ្រាន់ទេក្នុងការជួយអាល់ហ្សេរីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយសម្រាប់ជើងឯក AFCON ពីរសម័យកាល បានទេ។
ពេលនេះ Mahrez គ្រោងនឹងហោះហើរត្រឡប់ពីប្រទេសកាមេរូន ដែលជាម្ចាស់ផ្ទះការប្រកួតនៅឆ្នាំនេះទៅកាន់ ទីក្រុង Manchester ។ទោះយ៉ាងណាកីឡាករវ័យ ៣០ ឆ្នាំរូបនេះអាចនឹងខកខានការវិលត្រលប់មកប្រកួតវិញទាន់ពេលសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League នារាត្រីថ្ងៃសៅរ៍នៅឯទឹកដី Southampton មុនពេល បង្ហាញវត្តមានក្នុងផ្ទះពេលទទួល Fulham ក្នុងការប្រកួត FA Cup ជុំទី ៤ នៅថ្ងៃទី ៥ ខែកុម្ភៈ។
ប្រភព៖ Sportsmole