Roy Keane និង Jamie Carragher បានលើកឡើងថាក្រុមមេឃខៀវ Man. City ជាក្រុមដែលអាចយកឈ្នះគូប្រជែង Chelsea, Liverpool និង Man. United ដើម្បីលើកពានក្របខណ្ឌ Premier League នៅរដូវកាលនេះ ។គួរបញ្ចាក់ថា ក្រុម ការពារតំណែងជើងឯក Liverpool បានត្រឹមតែប្រកួតស្មើគ្នាជាមួយ Man.City ក្នុងលទ្ធផល២ទល់និង២នៅកីឡាដ្ឋាន Anfield កាលពីសប្តាហ៏មុនទោះបីក្រុមលោក Pep Guardiola បានយកឈ្នះ Chelsea នៅសប្តាហ៏ទី៦។
មុនការប្រកួតអន្តរជាតិក្រុមតោខៀវ Chelsea របស់លោក Thomas Tuchel កំពុងឈរនៅលើកំពូលតារាងដោយមាន ១៦ ពិន្ទុខណៈដែលក្រុមជើងឯកឆ្នាំ ២០២០ Liverpool គឺមាន ១ ពិន្ទុតាមពីក្រោយ។ Man. City និងក្រុមគូប្រជែងរួមទីក្រុង Man.United កំពុងឈរនៅលេខរៀងទី៣ និងទី ៤ ។ ទោះយ៉ាងណាអតីតខ្សែបម្រើ Man.Utd លោក Keane និង អតីតខ្សែការពារក្រុមហង្សក្រហមLiverpoolលោក Carragher បច្ចុប្បន្នជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sports ជឿជាក់ថាក្រុមរបស់គ្រូបង្វឹកអន្តជាតិអេស្បាញលោក Pep Guardiola និង មានភាគរយខ្ពស់ក្នុងការលើកពាន Premier League ជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។
Keane បានបញ្ជាក់យ៉ាងដូច្នេះថាៈ កំណត់ត្រារបស់លោក Pep Guardiola ពិតជាគួរឱ្យភ្ញាក់ផ្អើលគាត់ដឹងពីរបៀបឈ្នះការប្រកួតបាល់ទាត់ពួកគេគឺជាក្រុមដែលពិបាកផ្តួល។ ទោះយ៉ាងណា Liverpool មាន កីឡាករដែលពូកែវ័យឆ្លាតរកគ្រាប់បាល់ជាមួយកីឡាករឆ្នើមៗទោះបីជាក្រុមរបូតគ្រាប់បាល់ពេលប្រកួតជាមួយ Brentford និងចុងក្រោយជាមួយ Man.City ក៏ដោយ។សម្រាប់លោក Carragher បានបញ្ជាក់ផងដែរថាៈ ការប្រកួតកាលពីសប្តាហ៍មុនជាមួយ Chelsea បានបញ្ជាក់ថាពួកគេលេងប្រកបដោយមហិច្ឆតា និងការតាំងចិត្តសម្រាប់ខ្ញុំយល់ឃើញដូច្នេះ។ដូចគ្នាផងដែរការប្រកួតនៅ ថ្ងៃនេះពួកគេគ្រប់គ្រងការប្រកួតបានល្អណាស់ដូច្នេះសង្ឃឹមថា Man.City និងអាចឈ្នះពានបាន។
ប្រភព៖ Metro