វីរបុរសក្លឹប AC Milan កីឡាករ Ricardo Kaka ជឿជាក់ថាកីឡាករ Romelu Lukaku របស់ក្រុមតោខៀវ Chelsebបច្ចុប្បន្នជាកីឡាករដែលបានអភិវឌ្ឍសមត្ថភាពក្លាយជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក។ កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានចាប់ផ្តើមវិលត្រលប់មកចូលលេងជាលើកទី ២ ដោយស៊ុតបញ្ចូលទីចំនួន ៤ គ្រាប់ក្នុងការប្រកួត ៤ លើកដំបូងរបស់គាត់នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមរបស់លោក Thomas Tuchel ។ អតីតខ្សែបម្រើប្រេស៊ីល និងជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០០៧ បន្តជឿជាក់ថា Lukaku ក៏មានសមត្ថភាព នាំមុខ Robert Lewandowski, Cristiano Ronaldo និង Karim Benzema ផងដែរ។
Romelu Lukaku ចុងក្រោយនេះបានរួមចំណែករកគ្រាប់បាល់តែមួយគត់នៅក្នុងការប្រកួតក្នុងជ័យជម្នះ ១-០ លើក្រុម Zenit St.Petersburg នៅក្របខណ្ឌ Champions League ។
Kaka បានប្រាប់ Gazzetta dello Sportថាៈទម្រង់លេងរបស់គាត់(Romelu)ធ្វើអោយខ្ញុំនឹកឃើញដល់អតីតមិត្តរួមជាតិ Adriano ដែលល្អបំផុតលើកម្លាំងរាងកាយភាពវៃឆ្លាតផ្នែកល្បឿន។ មួយឆ្នាំមុន AC Milan បាននាំមុខកំពូលតារាងក្នងការប្រជែងពាន Serie A បន្ទាប់ពីជំនួបរវាងក្លឹបទាំងពីរលើកដំបូង Inter Milan បានយកវាមកវិញហើយបន្តនាំមុខនិងឈ្នះពានលីកកំពូលដោយសមហេតុផល។
ប្រភព៖ Sportskeeda