ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមបែលហ្សិកក្នុងលទ្ធផល ២-១ សម្រាប់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។
អ៊ីតាលី ក្រោមការដឹកនាំរបស់លោក Mancini ពិតជាបានបង្ហាញភាពខ្លាំងរបស់ខ្លួនមែន។ ពួកគេធ្វើបានល្អណាស់សម្រាប់ការប្រកួតនៅយប់មិញនេះ ទល់ក្រុមលេខ១លើលោកបែលហ្សិក។ នៅនាទី៣១ Barella រកគ្រាប់បាល់១គ្រាប់នាំមុខ មុនពេល Insigne រកគ្រាប់បាល់ទី២បាននៅនាទី៤៤។ ជិតនឹងចប់តង់ទី១ទៅហើយ Lukaku រកបាន១គ្រាប់វិញឱ្យបែលហ្សិក។ ខណៈដែលឈានចូលតង់ទី២ ក្រុមទាំងពីរមិនមានគ្រាប់បាល់បន្ដទៀតទេ។
ចប់ការប្រកួត អ៊ីតាលី យកឈ្នះលើក្រុមបែលហ្សិកក្នុងលទ្ធផល ២-១ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ។ ក្រុមអ៊ីតាលី ពេលនេះបន្ដកំណត់ត្រាមិនចាញ់រហូតដល់៣១ប្រកួតហើយ៕
ប្រភព៖ Dailymail