ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះលើក្រុមអាល្លឺម៉ង់ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ Euro 2020 កាលពីយប់មិញនេះ។
មិនខុសពីការរំពឹងទុកនោះទេ បារាំងបានប្រើប្រាស់ឈុតល្អបំផុតរបស់ខ្លួនដើម្បីប៉ះជាមួយក្រុមអាល្លឺម៉ង់នេះ។ ដោយប្រយុទ្ធខាងលើដាក់៣នាក់ មាន Griezmann , Mbappe និង Benzema ។ ខណៈដែល១គ្រាប់ជ័យជម្នះរបស់បារាំងនោះ កើតចេញពីការធ្វើឱ្យចូលទីខ្លួនឯងរបស់ Pogba ប៉ុណ្ណោះ បើទោះជាតំបន់ប្រយុទ្ធបារាំងព្យាយាមយ៉ាងណាក៏មិនអាចសម្រេចទីបានដែរ។
យ៉ាងណាមិញ ១-០ នេះល្មមគ្រប់គ្រាន់សម្រាប់ក្រុមបារាំងយក៣ពិន្ទុ ក្នុងការប្រកួតបើកឆាកពានរង្វាន់ Euro 2020 នេះហើយ។ ពួកគេនៅលេខ២ក្នុងពូល ខណៈដែល១គឺព័រទុយហ្គាល់ដែលបានយកឈ្នះលើក្រុមហុងគ្រី ៣-០។ ប្រកួតបន្ទាប់របស់បារាំង នឹងប៉ះជាមួយក្រុមហុងគ្រី៕
ប្រភព៖ Dailymail