AC Milan បានទទួលបម្រាមពីសំណាក់សហព័ន្ធបាល់ទាត់ទ្វីបអឹរ៉ុបហៅកាត់ថា Uefa រយៈពេលមួយឆ្នាំ ក្រោយរកឃើញកំហុសលើការរំលោភបំពាននៃច្បាប់ហិរញ្ញវត្ថុ(Financial Fair Play) មានន័យថា ក្លឹបដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងក្របខ័ណ្ឌ Serie A ប្រទេសអ៊ីតាលីនឹងត្រូវអវត្តមាននៅក្នុងក្របខ័ណ្ឌ Europa League នារដូវកាល២០១៩-២០២០។
ការពិន័យហាមឃាត់របស់ក្លឹប AC Milan មានន័យថា AS Roma ដែលបានបញ្ចប់រដូវកាលឈរនៅលំដាប់ទី ៦ នឹងមានកៅអីនៅ ក្របខ័ណ្ឌ Europa Leagueដោយស្វ័យប្រវត្តិ ខណៈTorino ស្ថិតនៅចំណាត់ថ្នាក់ទី ៧ ត្រូវប្រកួតជម្រុះក្របខណ្ឌUefa Cup ។
ក្រុមម្ចាស់ជើងឯកChampion League ៥សម័យ AC.Milan បានបញ្ចប់រដូវកាលចាស់មានគម្លាត១ពិន្ទុ ពីក្រុមរួមទីក្រុង Inter Milan ដែលមានកៅអីនៅវគ្គជម្រុះក្របខ័ណ្ឌ Champions Leagueរដូវកាល២០១៩-២០២០។Milanធ្លាប់បាន បានប្តឹងឧទ្ទរណ៍ប្រឆាំងនឹងការហាមឃាត់ពីរឆ្នាំដោយUefa កាលពីរដូវក្តៅមុនបន្ទាប់ពីត្រូវបានរកឃើញថាមានកំហុសពីបទបំពានច្បាប់ចន្លោះ ឆ្នាំ ២០១៥ និង ២០១៧ ។