ការផ្លាស់ប្តូរគ្រូបង្វឹកដឹកនាំនៅលីកកំពូលអង់គ្លេសបានក្លាយជាប្រធានបទចាប់អារម្មណ៏មួយពីសំណាក់មជ្ឈដ្ឋាន បាល់ទាត់ជុំវិញពិភពលោក។យ៉ាងណាមិញគិតត្រឹមរដូវកាល២០១៨-២០១៩នេះក្រុមតោខៀវChelsea ត្រូវបានស្គាល់ថា ជាក្លឹបដែលមានការផ្លាស់ប្តរូអ្នកចាត់ការច្រើនជាងគេគិតចាប់តាំងពី ឆ្នាំ១៩៩២ស្របពេលបច្ចុប្បន្នក្រុមម្ចាស់ជើងឯកEuropa League ២សម័យមួយនេះ មិនទាន់ជ្រើសបាន អ្នកចាត់ការថ្មីទី ១ របស់ពួកគេនៅ ឡើយទេ ក្រោយការចាកចេញរបស់លោកSarri ទៅកាន់ក្រុមJuventus។ រីឯក្លឹបSouthampton បានក្លាយ ជា ក្លឹបដែលមានអ្នកចាត់ការច្រើនបំផុតទី១ ប៉ុន្តែមិនចាត់បញ្ចូលក្នុងចំណោមក្លឹបដែលបានបញ្ចប់តួនាទីគ្រូបង្វឹក ច្រើន បំផុតនោះទេ ព្រោះពួកគេធ្លាប់ខកខានមានវត្តមាននៅក្របខណ្ឌPremier League ៧រដូវកាល។
ខាងក្រោមនេះគឺជាក្លឹប៥ដែលធ្លាប់មានគ្រូបង្វឹកចូលមកដឹកនាំច្រើនបំផុត:

៥. Sunderland(១២នាក់)

Sunderland ធ្លាប់បង្ហាញខ្លួន១៦រដូវកាលនៅ ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសស្របពេលបច្ចុប្បន្ននេះ ពួកគេស្ថិតនៅក្នុង League One (ក្របខណ្ឌលំដាប់ទី៣)។ការពិតក្រុមបានឆ្លងកាត់គ្រូបង្វឹកបីនាក់ផ្សេងទៀតចាប់តាំងពីការធ្លាក់ចេញពីក្របខ័ណ្ឌ Premier League កំលុងដែលស្ថិតនៅក្នុងក្របខ័ណ្ឌ Premier League ក្រុមរហស្សនាមឆ្មាខ្មៅមានគ្រូបង្វឹក ១២ នាក់ផ្សេងគ្នារួចទៅហើយ។

៤.Tottenham Hot Spur(១៣នាក់)

លោក Mauricio Pochettino គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានទទួលខុសត្រូវក្លឹបខាងជើងទីក្រុងឡុងដ៍អស់រយៈពេល ៥ ឆ្នាំមកហើយខណៈក្រុមរហស្សនាមមាន់ខ្នាយមាសTottenhamបានឆ្លងកាត់គ្រូបង្វឹកចំនួន ១២ នាក់ក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ។ហើយក្នុងរយៈពេលដឹកនាំក្រុមកន្លងមកនេះគឺមានតែលោកJuande Ramos សញ្ជាតិអេស្បាញ តែម្នាក់គត់ដែលធ្លាប់ដឹកនាំក្រុមលើកពានLeague Cup នៅឆ្នាំ២០០៨។

៣.Newcastle United(១៤នាក់)

ក្រុមសារិកាព្រៃNewcastle ឆ្លងកាត់អ្នកចាត់ការទូទៅ១៤រូបហើយគិតចាប់ពីគ្រូបង្វឹកលោក Rafel Benitez ដែលនិងត្រូវចែកផ្លូវគ្នាជាមួយក្លឹបក្នុងពេលឆាប់ៗនេះ។ក្រុមមានអ្នកចាត់ការទូទៅដែលល្បីល្បាញនិងធ្លាប់ ឈ្នះបាល់មាសគឺលោកKevin Keegan ខណៈក្រុមធ្លាប់មានអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់លីកកំពូលអង់គ្លេសគឺខ្សែប្រយុទ្ធឆ្នើមAlain Shearer។

២.Chelsea(១៤នាក់)

ដូចគ្នានិងក្លឹប Newcastle ក្រុមតោខៀវChelsea ធ្លាប់តែងតាំងអ្នកចាត់ការទូទៅ ១៤ ដងក្នុងក្របខ័ណ្ឌ Premier League គិតត្រឹមលោក Maurizio Sarri ដែលបានផ្លាស់ទៅដឹកនាំ Juventus នៅរដូវក្តៅនេះ ស្របពេលChelsea មានពត៌មានចុះផ្សាយពីការចង់ចុះហត្ថលេខាវីរបុរសគឺFrank Lampardមកដឹកនាំក្រុម ។

មុនពេល Roman Abramovich ចូលមកកាន់កាប់ ក្លិប Chelsea ធ្លាប់មានគ្រូបង្វឹកចំនួន ៥ រូបក្នុងរយៈពេល 11 ឆ្នាំមានដូចជា ១.Ian Porterfield ,២.Glenn Hoddle,៣. Ruud Gullit,៤. Gianluca Vialli និង ៥ Claudio Ranieri មុនពេលលោក Abramovich បានកាន់កាប់និងតែងតាំងលោក Jose Mourinhoជាគ្រូបង្វឹកទី១ក្នុងរជ្ជកាលរបស់ខ្លួនក្នុងនោះ អតីតគ្រូបង្វឹកលោក Gus Hiddink និង Rafa Benitezក៏ធ្លាប់ដើរតួជាគ្រូបណ្តោះអាសន្ន(Care Taker)ជួយក្រុមឈ្នះពានកន្លងមកដែរ ។

១.Southampton(១៨នាក់)

ទោះបីជាមានអ្នកចាត់ការទូទៅរហូតដល់១៨រូបច្រើនក៏ពិតមែន ប៉ុន្តែក្នុងចំណោម១៨រូបនោះគិតទាំងគ្រូបង្វឹកបណ្តោះអាសន្នផង មិនត្រូវបានរាប់បញ្ចូលនិងចាត់ទុកថាដឹកនាំនៅលីកកំពូលទាំងអស់នោះទេ ព្រោះពួកគេ បានខកខានបង្ហាញខ្លួននៅក្របខណ្ឌPremier Leagueដល់ទៅ៧រដូវកាលឯណោះ។