កីឡាករ៥រូបដែលបង្កើតជំលោះវាយតប់ជាមួយអ្នកគាំទ្រខ្លួនឯង
កីឡាបាល់ទាត់ជាកីឡាមួយដែលតម្រូវអោយកីឡាករនៃភាគីសងខាង មានការប្រកួតដោយខិតខំប្រឹង ប្រែងអស់​ពី​សមត្ថ​ភាព​ដោយមានការគាំទ្រពីប្រិយមិត្តក្រុមទាំងពីររៀងខ្លួន​។ យ៉ាងណាមិញការ​ប៉ះទង្គិច​គ្នា​ពិតជាអាចកើត​មាន​ក្នុងពេលប្រកួតជាយថាហេតុ រវាងកីឡាករនៅលើទីលានប្រកួត ទោះបីជា​បែប​នេះ​ក្តីគេកម្រឃើញជម្លោះ​កើតមានរវាងអ្នកគាំទ្រ និង កីឡាករនៅពេលកន្លងមកណាស់ ប៉ុន្តែខាង​ក្រោម​​នេះគឺជាអតីតកីឡាករ​ដែល​ធ្លាប់លេងនៅក្លឹបធំៗនាតំបន់អឺរ៉ុបបានបង្កជំលោះជាមួយអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកគាំទ្រក្លឹបម្ខាងទៀត ​ក្នុង​ហេតុផល និង រូបភាពផ្សេងៗពីគ្នា៖

១. Craig Bellamy
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិវែលរូបនេះបានបង្កជំលោះជាមួយអ្នកគាំទ្រកំលុង ការប្រកួតរវាង​ក្រុមរួមទី​ក្រុង​ទាំងពីរ​គឺMan.United និង Man.City នៅឆ្នាំ២០០៩។ បន្ទាប់ពីMichael Owen រកបាន​គ្រាប់ជ័យជំនះ​ក្នុង​ជំនួបនេះដោយលទ្ធផល៤:៣ ខណៈអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត មានប្រិយមិត្ត​គាំទ្របិសាច​ក្រហម​ម្នាក់​រត់ចូលទីលានប្រកួត ខណ៖ពេលនោះមានការរារាំពីប៉ូលីស ប៉ុន្តែ​Bellamy បានដើរ​សំដៅ​ទៅ​រកបុរសនោះ​ហើយទះកំភ្លៀងអ្នកគាំទ្រMan.Unitedមួយដៃ ពេញដោយកំហឹង។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរប៉ូលីស​ក្រុង​Manchester និងសហព័ន្ធបាល់ទាត់អង់គ្លេសFA​បាន​បើក​ការ​ស៊ើបអង្កេត ប៉ុន្តែ មិនបានចោតប្រកាន់​និង​ដាក់​ទោស ដល់Bellamy នោះទេ។

២. Jamie Carragher (Liverpool)
រឿងហេតុ បានកើតមានឡើងនៅរដូវកាល ២០០១-២០០២ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ FA Cup ជុំទី៤រវាងក្រុមម្ចាស់ផ្ទះArsenal និង Liverpool។ ជម្លោះមុនដំបូងចាប់ផ្តើមចេញ​ពីអតីត​ខ្សែប្រយុ​ទ្ធ​ក្រុម​Arsenal កីឡាករDennis Bergkamp បានរត់ទៅគោលបំណងដណ្តើមបាល់ពីអតីត​ខ្សែការពារក្រុម​Liverpool កីឡាករ​Jamie Carragher ធ្វើអោយខ្សែការពាររូបនោះដួលនៅលើទីលាន ខណៈអាជ្ញាកណ្តាល​សម្រេច បណ្តេញ​Bergkamp ចេញពីទីលានប្រកួត។ មិនបានប៉ុន្មាននាទីផង កីឡាករCarragher ត្រូវបានអាជ្ញាកណ្តាល សម្រេចបណ្តេញចេញពីការប្រកួតម្នាក់ទៀត ក្រោយរកឃើញកំហុសបានយកកាក់គប់លើអ្នកគាំទ្រក្រុមArsenal ក្រោយពីត្រូវបានក្រុមអ្នកគាំទ្រនៅកីឡាដ្ឋានHighburyជាអ្នកបង្កមកលើរូបគេមុន។អាជ្ញាកណ្តាលសម្រេចពិន័យ ជាប្រាក់ចំពោះCarragherចំនួន៤០០០០ផោន និង ហាមមិនអោយចូលលេង៣ប្រកួត។

៣. Alan Smith (Leeds United)

អតីតកីឡាករក្រុមLeed United និង Man.United ព្រមទាំងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ កំលុង វ័យ​២៣ឆ្នាំ​បានទទួលកាតក្រហមច្រើនបំផុតរហូតដល់៨ដងឯណោះ។រំលឹកអតីតកាល កំលុងការប្រកួត នៅឆ្នាំ​២០០៣ ខណៈSmith ក្នុងនាមជាកីឡាករក្រុមLeed United ទទួលស្វាគមន៏ក្រុមភ្ញៀវMan.United ក្នុងការ​ប្រកួត​​ដណ្តើម​ពានរង្វាន់ League Cup ។ មូលហេតុនៃជម្លោះគឺអ្នកគាំទ្ររបស់ Leeds United បានគប់ដប​ឆ្ពោះ​ទៅ​រក​កីឡា​ករ Chris Eagles របស់ក្លិប Manchester United ។ ដោយមានការខឹងសម្បាយ៉ាងខ្លាំង​ដោយ​ឧបទ្ទវ​ហេតុនេះ​Smith មិនអាចគ្រប់គ្រងកំហឹងបាន ហើយ​យក​ដប​នោះគ្រវែងទៅលើអ្នកគាំទ្រវិញ។
(មិនមានរូបភាពវីដេអូទេយោងលើប្រភព)

៤. Eric Cantona (Manchester United)

ពិតជាជម្លោះដ៏អាក្រក់មួយក្នុងពិភពបាល់ទាត់រវាងអ្នកគាំទ្រ និង​ កីឡាករ ហើយព្រឹត្តិការណ៏នេះ បាន​កើត​មាន​ឡើងនៅនៅខែមករា ១៩៩៥ ពោលគឺ២៣មុន កំលុងពេលក្រុមMan.Unitedធ្វើដំណើរទៅសួរសុខ ទុក្ខ​ក្រុម​ម្ចាស់ផ្ទះCrystal Palace ។ កំលុងពេលដើរ ចេញ​ពីការ​ប្រកួតមានប្រិយមិត្តអ្នកគាំទ្រក្រុមម្ចាស់ផ្ទះម្នាក់ឈ្មោះ Matthew Simmon បានស្រែកចំអកឌឺដងអោយCantona ធ្វើអោយរូបគេខឹងហើយបានបញ្ចេញក្បាច់កុងហ្វូ ហក់​ធាក់អ្នកគាំទ្ររូបនោះតែម្តង។ អាជ្ញាកណ្តាលបានសម្រេចផ្តល់កាតក្រហមបណ្តេញអតីតកីឡាករ Eric Cantona ពីការប្រកួតក្រោយរកឃើញកំហុសធាក់លើកីឡាករក្រុមCrystal Palace ក្នុងរូបភាពជាក់ស្តែង។

Video: https://www.youtube.com/watch?time_continue=93&v=wo2aUfwPQvs

៥.Patrice Evra (Marseille)
នៅមុនការប្រកួតក្របខ័ណ្ឌEuropa League រដូវកាល២០១៧-១០១៨ ទល់និងក្រុមភ្ញៀវ Vitoria SC កីឡាករ Patrice Evra របស់ក្រុម Marseille ត្រូវបានបណ្តេញចេញសូម្បីតែមុនពេលចាប់ផ្តើម ចាប់ផ្តើម ខណៈ អ្នកគាំទ្របានបានព្យាយាមបង្កជំលោះនិងច្រៀងផ្លែផ្កាអោយEvra ហើយព្យាយាមទម្លាយរបងចូលទៅជិត ក្រុម​កីឡាករ​របស់ខ្លួន ខណៈពេលនោះអតីតខ្សែការពារក្រុមMan.United កើតជាកំហឹងបាន ទាត់ទៅលើអ្នក​គាំទ្រ​កំលុង​ពេលកំដៅសាច់ដុំមុនការប្រកួត។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា​UEFA បានពិន័យជាប្រាក់ ១០០០០យូរ៉ូ និងហាមមិនអោយរូបគេចូលប្រកួតពានរង្វាន់Europa League រហូតបំណាច់រដូវកាល។​រឿងរ៉ាវមិនទាន់បានបញ្ចប់ទេ ក្លឹបMarseille ​​បាន​បណ្តេញEvraចេញពីក្រុម និង បញ្ចប់កុងត្រារបស់ គេផងដែរ ស្របពេលបច្ចុប្បន្នរូបគេកំពុងប្រកប អាជីពជាមួយក្រុមWest Ham United។

Video: https://www.youtube.com/watch?v=G6Ee-jeKJC8
Link: https://www.sportskeeda.com/football/5-famous-footballers-who-attacked-fans