N’Golo Kane ត្រូវបានដកឈ្មោះចេញក្រោយចូលលេងលើកដំបូងសម្រាប់ក្រុមមាន់គកបារាំង។ខ្សែបម្រើក្រុមតោខៀវរូបនេះនឹងវិលត្រឡប់មកកាន់ទឹកដី Stamford Bridge របស់ក្រុមតោខៀវ Chelsea វិញក្នុងពេលឆាប់ៗនេះបន្ទាប់ពីរងបញ្ហារបួសកំលុងការប្រកួតជម្រុះពានរង្វាន់ World Cup ២០២២វគ្គជម្រុះលើកដំបូងក្នុងលទ្ធផលស្មើគ្នាជាមួយអ៊ុយក្រែន។
សមាជិកជ័យលាភី World Cup ២០១៨របស់លោក Didier Deschamp រូបនេះជាថ្មីម្តងទៀតបានជួបប្រទះ របួសសរសៃពួរភ្លៅខាងឆ្វេងក្នុងពេលប្រកួតកាលពីរាត្រីថ្ងៃពុធ ក្រោយពីមិនសូវបង្ហាញខ្លួនចូលលេងអោយ Chelsea នោះទេ នៅរដូវកាលនេះដោយសារបញ្ហារបួសផងដែរ។
សហព័ន្ធបាល់ទាត់បារាំងបានបញ្ជាក់ជាផ្លូវការណ៏យ៉ាងដូច្នេះថា: N’Golo Kante នឹងមិនមានឈ្មោះចូលរួមការប្រកួតអោយបារាំងនៅថ្ងៃអាទិត្យជាមួយ កាហ្សាក់ស្ថាននិងនៅបីថ្ងៃបន្ទាប់ទៀតជាមួយនិងក្រុមបូស្នី-ហេហ្សេហ្គូវីណានោះទេ។
ប្រភព: Goal