Xabi Alonso នឹងចូលមកដឹកនាំក្រុម Monchengladbach ដែលជាជំហ៊ានថ្មីមួយទៀតសម្រាប់អតីតកីឡាករក្រុមជម្រើសជាតិអេស្បាញក្នុងនាម ជាអ្នកចាត់ការក្រុមបាល់ទាត់អាជីពឈុតធំលើកដំបូងយោងគេហទំព័រ Dailymail បានចុះផ្សាយ។គួរបញ្ជាក់ថាអតីតខ្សែបម្រើ Liverpool, Real Madrid និង Bayern munich បច្ចុប្បន្នជាគ្រូបង្វឹកក្រុម Real Sociedad (B) ឈុតលំដាប់ទី២ និងបានដឹកនាំក្រុមអោយឈរនៅលើកំពូលតារាងលីកលំដាប់ទីបី (Segunda Division ) អេស្បាញផងដែរ ។

Monchengladbach មិនមានអ្នកចាត់ការទូទៅនោះទេ នៅពេលដែលគ្រូបង្វឹកបច្ចុប្បន្នលោក Marco Rose និង ផ្លាស់ទៅ ជំនួសតំណែងអតីតគ្រូង្វឹក Lucien Favre នៅបញ្ចប់រដូវកាល។ ក៏ព្រោះតែបច្ចុប្បន្នក្លឹបនៅកំពុងដឹកនាំដោយលោក Edin Terzic ជាគ្រូបង្វឹកបណ្តោះអាសន្ន។

ក្រោយធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Man.City វគ្គ១៦ក្រុមចុងក្រោយ ក្រុមក៏លេងមិនបានល្អដែរក្រោយចាញ់ដល់ទៅ ៨ លើក ក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ពួកគេ ។យ៉ាងណាមិញឪកាសលេងនៅពានកំពូលទ្វីបអឺរ៉ុបរដូវកាលក្រោយកាន់តែឃ្លាតឆ្ងាយស្របពេលបច្ចុប្បន្ន Monchengladbach ឈរនៅលេខរៀងទី១០ Bundesliga និងនៅសល់ ៨ ប្រកួតក្នុងដៃ។

ប្រភព: Sportsmole