RoyKeaneកាលពីពេលថ្មីៗនេះទើបតែបានសម្រេចចិត្តចាកចេញពីតួនាទីជាជំនួយការគ្រូបង្វឹកក្រុមNottingham Forest។ អតីតខ្សែបម្រើកណ្តាលដ៏មានឥទ្ធិពល វ័យ 47 ឆ្នាំរបស់ក្រុមMan.Unitedរូបនេះធ្លាប់ធ្វើជាជំនួយការអតីតគ្រូបង្វឹកសាធារណៈរដ្ឋអៀឡង់លោក Martin O’Neill នៅ City Ground ចង់បន្តមហិច្ឆតាផ្តោតលើការងារគ្រូបង្វឹករបស់ខ្លួនបន្តទៀត ក្រោយពីធ្លាប់ដឹកនាំក្រុមSunderland និង Ipswich Town ។
មានពត៌មានលើកឡើងថាអ្នកគាំទ្រក្លឹប Manchester United យល់ថា Keane គួរតែត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកជាមួយអតីតមិត្តរួមក្រុមនិងជាគ្រូបង្វឹកបច្ចុប្បន្នគឺ Ole Gunnar Solskjaer មុនរដូវកាល ២០១៩-២០២០រឺ យ៉ាងហោចណាស់ទទួលការងារមួយចំនួននៅ Old Trafford ។
Keane មានបទពិសោធក្នុងនាមជំនួយការគ្រូបង្វឹកជាមួយក្រុម Aston Villa, សាធារណរដ្ឋអៀរឡង់និងថ្មីៗនេះ ជាមួយNottingham Forest ។អតីតកីឡាករក្រុមជម្រើសជាតិអឿឡង់ បានចំណាយពេល ១២ ឆ្នាំនៅឯក្លិប Manchester United និងបង្ហាញខ្លួនជាង 300 លើកសម្រាប់ក្លឹបនិងធ្លាប់ឈ្នះពានPremier League, FA Cup និងពានរង្វាន់ Champions League នោះទេប៉ុន្តែកីឡាកររូបនេះធ្លាប់ ទទួលបានកេរ្តិ៍ឈ្មោះថាជាខ្សែបម្រើកណ្តាលដ៏ល្អបំផុតលំដាប់ពិភពលោកម្នាក់នាសម័យនោះ។