ខ្សែប្រយុទ្ធឆ្នើមកំពុងឡើងកូដខ្លាំង Mohamed Salah របស់ក្រុមហង្សក្រហម Liverpool គឺជា Messi របស់ទ្វីបអាហ្វ្រិក យោងការប្រៀបធៀបលើកឡើងរបស់នាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge បានអះអាង។
ក្រោយផ្ទេរពីក្រុម Roma ទៅកាន់ហង្សក្រហម Liverpool ក្នុងឆ្នាំ ២០១៧បានអភិវឌ្ឍខ្លួនក្លាយជាកំពូលកីឡាករឆ្នើមរបស់អេហ្ស៊ីបនិងជាអត្តពលិកដែលមានប្រជាប្រិយបំផុតប្រចាំទ្វីបអាហ្រ្វិក។សរុបមក៣រដូវកាលដំបូងនេះ Salah បានជួយក្រុមឈ្នះពាន Premier League និង Champions League ។លោក Rummenigge សញ្ជាតិអាឡឺម៉ង់វ័យ៦៥ឆ្នាំរូបនេះ សារភាពថាក្រុមជើងឯក Champions League មិនទាន់អាចមានលទ្ធភាពចរចារនាំយក Salah មករួមក្រុម ដោយសារតែបញ្ហាហិរញ្ញវត្តុកំលុងពេលមេរោគកូវីត-១៩កំពុងតែមិនទាន់ធូរស្បើយនៅឡើយនោះ។
ទោះបីជាមានការលើកឡើងបែបនេះក្តី Salah ទើបតែរកបានគ្រាប់បាល់ជិត២០០គ្រាប់ក្នុងអាជីព ខណៈ Messi រកបានជាង៦៥០គ្រាប់មកហើយ។ រីឯសម្រាប់ក្រុមជម្រើសជាតិវិញ Salah ទើបតែរកបាន៤៣គ្រាប់ ក្នុង៦៨ ប្រកួត រឺឯ Messi រកបាន៧១គ្រាប់ក្នុង១៤២ប្រកួតហើយ។
ប្រភព: Goal