មាន់ខ្នាយមាស Tottenham ចង់បានខ្សែការពារស្លាបស្តាំ Norwich City កីឡាករ Max Aarons មកជំនួសតំណែង Serge Aurier នៅពេលបញ្ចប់រដូវកាល២០១៩-២០២០នេះយោងតាមគេហទំព័រ Eurosport បានចុះផ្សាយ ។ អនាគតរបស់កីឡាករអន្តរជាតិបារាំង Serge Aurier នៅឯកីឡដ្ឋាន London Stadium បានស្ថិតក្នុងភាពស្រពេចស្រពិលក្រោយពីរូបគេត្រូវបានគ្រូបង្វឹកលោក Jose Mourinho ប្តូរចេញនៅតង់ទី១ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយហង្សក្រហមក្រហម Liverpool នៅថ្ងៃទី ២៨ ខែមករា។

ទោះយ៉ាងណា Aurier កីឡាករអន្តរជាតិកូតឌីវ័រវ័យ២៨ឆ្នាំរូបនេះ មិនជាប់ជម្រើសដំបូងកំលុងការប្រកួតបរាជ័យចាញ់ Brighton កាលពីចុងសប្តាហ៍មុនតែបានវិលត្រឡប់មកបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូង និងជា បរាជ័យលើកទី៣ពេលជួប Chelsea កាលពីថ្ងៃព្រហស្បតិ៍។

សម្រាប់ Aarons វ័យ២១ ឆ្នាំរូបនេះក៏ជាគោលដៅរបស់ក្រុមបិសាចក្រហម Man. United ក្រោយពីរូបគេជួយ Norwich ឈរនៅកំពូលតារាងមានឪកាសខ្ពស់ក្នុងការវិលត្រលប់មកបង្ហាញខ្លួននៅលីកកំពូល Premier League រដូវកាលថ្មីចំនួន ២៨ ដងនៃពានរង្វាន់។

ប្រភព: Sportsmole