លោក David Moyes បញ្ជាក់ប្រាប់ថា Jesse Lingard មានសក្តានុពលអាចជាប់ជម្រើសជាតិឡើងវិញដើម្បីបង្ហាញខ្លួនពានរង្វាន់ទ្វីបអឺរ៉ុបបន្ទាប់ពីខ្សែបម្រើរូបនេះបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ក្នុងការបង្ហាញខ្លួនលើកដំបូងអោយ West Ham ផ្តួលម្ចាស់ផ្ទះ Aston Villa កាលពីយប់ថ្ងៃពុធ ។
Lingard ដែលមិនត្រូវបាន Man.Utd ដាក់អោយលេងសោះនៅរដូវកាលនេះ បានចូលលេងអោយ West Ham ក្នុងលក្ខណ្ឌខ្ចីជើងនិងបានបង្ហាញទម្រង់លេងល្អសម្រាប់ការប្រកួតសប្តាហ៏ទី២២របស់ក្រុមដែលមានមូលដ្ឋាននៅក្រុងឡុងដ៏ចក្រភពអង់គ្លេសនេះ ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះមានឪកាសរកបានគ្រាប់បាល់២គ្រាប់នៅនាទីទី៥៦ និង ៨៣ ខណៈអតីតអ្នកចាំទី Arsenal សញ្ជាតិអាហ្សង់ទីន Emiliano Martinez មិនអាចជួយសង្គ្រោះបាល់អោយក្រុមលោក Dean Smith បាននោះឡើយ ។
ប្រភព: BBC