Neymar បានយល់ព្រមលើកិច្ចព្រមព្រៀងវិលត្រលប់ មកBarcelona វិញក្នុងលក្ខណ្ឌកិច្ចសន្យា ៥ ឆ្នាំនិងទទួលបាននៅតម្លៃពលកម្មនឿយហត់ ៤00.000 ផោនក្នុង មួយសប្ដាហ៍។ យោងតាមកាសែត SPORT របស់អេស្ប៉ាញ Neymar បាន ព្រមទទួលយកសំណើរពីលោកJosep Maria Bartomeuប្រធានក្លឹបជើងឯកLa Liga ដោយមិនស្ទាក់ស្ទើរ។
ប្រភពខាងលើបានអោយដឹងបន្តថាNeymar ព្រមកាត់បន្ថយ ប្រាក់ខែរបស់គាត់ពី ៣៣ លានផោនក្នុងមួយឆ្នាំមកនៅត្រឹម ២១ លានផោនក្នុងមួយឆ្នាំវិញនិងជា កម្រៃ ស្រដៀងគ្នាទៅនិងបៀរវត្ស ដែលរូបគេ ចាកចេញទៅកាន់ក្លឹបមានមូលដ្ឋាននៅទីក្រុងប៉ារីសកាលពី ២ ឆ្នាំមុន។
មានន័យថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានសំរេចចិត្តជាអាទិភាពលើការចូល លេង បាល់ទាត់ជាជាងចង់បានប្រាក់បៀរវត្សច្រើនដូច្នេះការកាត់ប្រាក់ឈ្នួលមិនមែនជាបញ្ហាសម្រាប់គាត់នោះទេ។ សម្រាប់អាណាព្យាបាលគឺ PSG និង Barcelona មិនទាន់បានយល់ព្រមលើតម្លៃផ្ទេរនៅឡើយទេ។បច្ចុប្បន្នកីឡាករ Ousmane Dembele, Samuel Umtiti និង Ivan Rakitic ជាកីឡាករស្ថិតក្នុងបញ្ជីផ្ទេរចេញ ប៉ុន្តែមិត្តរួមជាតិ Philippe Coutinho ក៏អាចនិងត្រូវបានប្រើប្រាស់នៅក្នុងកិច្ចព្រមព្រៀងផ្ទេរជាថ្នូរនិងការលវិលត្រលប់របស់Neymar វិញផងដែរ។