ក្លឹបEverton បានចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Andre Gomes ពីក្លឹប Barcelona ក្នុងតម្លៃ ២២ លានផោនក្រោយពីររូបគេបានបង្ហាញទម្រង់លេងល្អក្នុងលក្ខណ្ឌខ្ចីជើងនៅកីឡាដ្ឋាន Goodison Park កាលពីរដូវកាល២០១៨-២០១៩។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចុះកុងត្រាលើកិច្ចសន្យាលេងរយៈពេល ៥ ឆ្នាំ ក្រោយពីGomes បង្ហាញខ្លួនបាន២៩ ដងគ្រប់ការប្រកួតទាំងអស់កំលុងពេលខ្ចីជើងនិងរកបានគ្រាប់បាល់បញ្ចូលទី១គ្រាប់ ។

Gomes បានផ្តល់បទសម្ភាសន៏ថា: ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុម Everton វាមិនពិបាកក្នុងការសម្រេចចិត្តនោះទេវាជាការសម្រេចចិត្តមួយដ៏ងាយស្រួល បន្ទាប់ពីចំណាយពេលនៅ ឆ្នាំមុនវាគឺជាបទពិសោធន៏ដ៏ល្អសម្រាប់ខ្ញុំនៅក្របខណ្ឌPremier League ។

Gomezគឺជាសមាជិករបស់ក្លឹបទី២ នៅរដូវក្តៅនេះ បន្ទាប់ពីក្រុមបាននាំយក អ្នកចាំទី Jonas Lossl ពីក្លឹប Huddersfield Town មកដោយគ្មានតម្លៃខ្លួន។