គ្រូបង្វឹកថ្មីក្រុម West Brom លោក Sam Allardycen នៅតែមិនអាចរកឃើញជ័យជំនះ​អោយ ក្រុមក្រោយចូល​មកដឹកនាំ​ដំបូងកាលពីយប់ថ្ងៃអាទិត្យបន្ទាប់ពីខកខាកមិនបានដឹក​នាំក្លឹប​អាជីព ក្នុងរយៈ ពេលពីរឆ្នាំកន្លះ ខណៈត្រូវក្រុម Aston Villa ផ្តួលក្នុងលទ្ធផល៣ទល់និង០ ។

គេហទំព័រ The Sun បានចុះផ្សាយថាៈក្រុម West Brom បានចាប់ផ្តើមចរចារ​គ្នាជាមួយ​មិត្ត ចាស់របស់ខ្លួនគឺលោក Steve Bruce ដែលបច្ចុប្បន្នកំពុងដឹកនាំ Newcastle United អំពីការផ្ទេរ​យក អតីតកូនក្រុមធ្លាប់លេងនៅ West Ham គឺខ្សែប្រយុទ្ធ Andy Carroll នៅពេលទីផ្សារដោះដូរកីឡាករ និង​បើក​នៅ​ខែម​ករាខាងមុខនេះ​​។

គួរបញ្ជាក់ថា Carroll ចាប់ផ្តើមអាជីពជាមួយ Newcastle បានវិលត្រឡប់មកកាន់ទឹកដី St James Park វិញនៅខែសីហាឆ្នាំ ២០១៩ ប៉ុន្តែឪកាសចូលលេងក្រោមការដឹកនាំរបស់លោក Bruce មានកំរិត។ នៅរដូវកាលនេះរូបគេចូលលេងសរុបនៅក្របខណ្ឌ Premier League បាន ១៨០ នាទី ដោយក្នុងនោះសរុប ៧ ប្រកួតនឹងការបង្ហាញខ្លួន ២ ប្រកួតទៀតនៅពានរង្វាន់Carabao Cup។

ប្រភព៖ Sportbible