ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានធ្លាក់ចេញពីយុទ្ធនាការ Copa America ក្រោយពីត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអេក្វាទ័រ ក្នុងការប្រកួតចុងក្រោយនៃពូល C របស់ពួកគេ ក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ (ត្រូវនឹងព្រឹកថ្ងៃអង្គារ នៅកម្ពុជា)។ លទ្ធផលនេះ មានន័យថា ក្រុមជម្រើសជាតិជប៉ុន ត្រឹមតែអាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន២ពិន្ទុ ដែលស្មើជាមួយនឹងក្រុមប៉ារ៉ហ្គាយ ដែលក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល B ផងដែរ ប៉ុន្តែ បានឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ៣ ដែលមានពិន្ទុល្អជាងគេ រួមជាមួយនឹងក្រុមជម្រើសជាតិប៉េរូ។ ក្នុងការប្រកួត១គូផ្សេងទៀត នាថ្ងៃដដែលនោះ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានកឈ្នះលើក្រុមជម្រើសជាតិស៊ីលី

Japan’s Kou Itakura, right, vies for the ball with Ecuador’s Enner Valencia, left, during a Copa America Group C soccer match at the Mineirao stadium in Belo Horizonte, Brazil, Monday, June 24, 2019. (AP Photo/Ricardo Mazalan)

ក្នុងលទ្ធផល ១-០ ដើម្បីបញ្ចប់ដោយការឈរលេខ១ ក្នុងពូល C ដោយមាន៧ពិន្ទុ ខណៈដែលក្រុមស៊ីលី ក៏បានឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ២ ក្នុងពូល ផងដែរ។ ក្រុមជម្រើសជាតិជប៉ុន ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងយុទ្ធនាការប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ រួមជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីបអាស៊ី កាតា ប៉ុន្តែ បានធ្លាក់ចេញដូចគ្នានោះ បានបង្កើតក្តីសង្ឃឹមក្នុងការទៅវគ្គបន្ត តាមរយៈការរកបានគ្រាប់បាល់មុន នៅនាទី ទី១៥ តាមរយៈកីឡាករ Shoya Nakajima។ ប៉ុន្តែ ខ្សែបម្រើស្លាប Angel Mena រកបានគ្រាប់បាល់តាមស្មើវិញ នៅជិតបញ្ចប់ការប្រកួតតង់ទី១ ដើម្បីដឹកក្រុមជប៉ុន ធ្លាក់ចេញជាមួយនឹងក្រុមខ្លួនតែម្តង៕

ប្រភពព័ត៌មាន៖ Channel news Asia