ក្នុងនាមកីឡាករដែលមិនសូវល្បីឈ្មោះ និង មិនមានគេស្គាល់ Douglas Luiz បានបង្ហាញខ្លួន ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលក្នុងជ័យជម្នះ ៥ទល់និង០ ពេលផ្តួលបូលីវីក្នុងការប្រកួតជម្រុះ World Cup ២០២២កាលពីថ្ងៃសុក្រ ។
ខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្លឹប Aston Villa បន្ទាប់ពី Man.City លក់រូបគេចេញក្នុងតម្លៃ១៦,៨លានយូរ៉ូ ក្រោយត្រលប់ពីលក្ខណ្ឌខ្ចីជើងនៅក្លឹប Girona ២រដូវកាលកន្លងមកពោលគឺនៅចន្លោះឆ្នាំ២០១៧-២០១៩។
ទោះយ៉ាងណាអតីតខ្សែបម្រើ Barcelona គឺកីឡាករ Arthur របស់ក្លឹប Juventus មិនត្រូវបានគ្រូបង្វឹកលោក Tite កោះហៅមកបំពេញភារកិច្ចសម្រាប់ការប្រកួតនោះទេ ដោយត្រូវបានប្តូរជំនួសក្នុងជម្រើស១១នាក់ដំបូងដោយកីឡាករវ័យ២២ឆ្នាំខាងលើនេះ។ហើយសូម្បីតែមិត្តរួមក្រុមនិងជាសិស្សច្បងគឺខ្សែបម្រើ Philippe Coutinho បានកោតសរសើរពីសមត្ថភាពរីកចម្រើន របស់ Douglas ផងដែរ ។គួរកត់សម្គាល់ថារយៈពេល២រដូវកាលនៅក្របខណ្ឌ SerieA ជាមួយក្លឹប Girona រូបគេបង្ហាញខ្លួនចូលលេងសរុបបាន ៤៥០ នាទីក្នុងឆ្នាំដំបូងនិង ១.៩៥៨នាទី នៅឆ្នាំបន្ទាប់តែ គាត់មិនទាន់រកគ្រាប់បាល់បាននោះទេ។
ប្រភព៖ Sport.Es