​ការ​ប្រកួត​មិត្តភាព​នៅ​យប់មិញ​នេះ ​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​យក​ឈ្នះ​លើ​ក្រុម​អ៊ុយក្រែន​ក្នុង​លទ្ធផល ​៧-១ ​ស្រប​ពេល​ក្រុម​អ៊ីតាលី​វិញ​យក​ឈ្នះ​លើ​ក្រុម​ម៉ុលដូវ៉ា ​ក្នុង​លទ្ធផល ​៦-០។

​បារាំង​មិត្តភាព​ជាមួយ​ក្រុម​អ៊ុយក្រែន​នេះ ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​លេង​យល់​ចិត្ត​គ្នា​ល្អ ​និង​ស្វែង​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់។ ​ដោយ​៧​គ្រាប់​របស់​ពួកគេ​នោះ​កើត​ចេញ​ពី Camavinga ​១​គ្រាប់ Giroud ​២​គ្រាប់ ​​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Mykolenko ​១​គ្រាប់ ​Tolisso ​១​គ្រាប់ Mbappe ​១​គ្រាប់​និង Griezmann ​១​គ្រាប់។ ​

សម្រាប់​ក្រុម​អ៊ីតាលី​វិញ ​ក៏​មិន​ឱ្យ​ចាញ់​ក្រុម​បារាំង​ដែរ។ អ៊ីតាលី​បាន​យក​ឈ្នះ​លើ​ក្រុម​​ម៉ុលដូវ៉ា ​ក្នុង​លទ្ធផល ​៦-០។ ​ដោយ​៦​គ្រាប់​ដែល​ក្រុម​របស់​លោក Mancini ​រក​បាន​ដោយ Cristante ​១​គ្រាប់ Caputo ​១​គ្រាប់ Shaarawy ​២​គ្រាប់ Posmac ​១​គ្រាប់ ​និង Berardi ​១​គ្រាប់៕​

វីដេអូ៖