ក្រុម PSG បានបរាជ័យបើកឆាកលីគក្រោមថ្វីជើងក្រុមចំណូលថ្មីទើបឡើងមក Lens ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ ក្នុងពានរង្វាន់លីគកំពូលបារាំង។
សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុម PSG ដាក់យុវជនលេងច្រើន ដោយសារតែជម្រើស១១នាក់ដំបូងសំខាន់ៗដល់ទៅ៦នាក់ មិនអាចចូលលេងបាន ដោយសារឆ្លងមេរោគ Covid-19 ។ កីឡាករទាំង៦នាក់នោះរួមមាន Neymar, Kylian Mbappe, Angel Di Maria, Marquinhos, Mauro Icardi និង Keylor Navas។ ខណៈដែលពួកគេក៏បាត់ខ្សែការពាររឹងមាំម្នាក់ដែរ គឺ Thiago Silva ដែលអស់កុងត្រាទៅ Chelsea ហើយក្រុមក៏មិនទាន់ទិញបានអ្នកមកជំនួសទៀត។
លោក Thomas Tuchel មុនការប្រកួតទល់ក្រុម Lens រំពឹងថាលទ្ធផលយកត្រឹមស្មើគ្នាក៏ល្អសម្រាប់ក្រុម PSG ដែរ ប៉ុន្តែគួរឱ្យសោកស្ដាយ បែរជាបរាជ័យទៅវិញ ក្នុងលទ្ធផល ១-០។ លោកមើលឃើញថាការប្រកួតនេះ ក្រុម PSG មិនបានបង្កើតឱកាសច្រើននោះទេ ព្រោះបាត់បង់កីឡាករសំខាន់ច្រើន។ អ្នកចាត់ការរូបនេះ សង្ឃឹមថាកីឡាករទាំង៦នាក់ខាងលើនឹងឆាប់ជាសះស្បើយហើយត្រលប់មកជួយក្រុមបានវិញ៕
វីដេអូ៖