ក្លឹប Atletico Madrid បានបញ្ជាក់ជាផ្លូវការណ៏លើការចុះហត្ថលេខាខ្សែបម្រើកណ្តាល Marcos Llorente ពីក្លឹប Real Madrid ក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំទោះបីជារូបគេមានកិច្ចសន្យានៅសុពលភាពជាមួយក្រុមអធិរាជសនៅរហូត២ឆ្នាំទៀតយ៉ាងណាក្តី។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចំណាយពេលច្រើនបំផុត(១១ឆ្នាំ)ក្នុងនាមយុវជនថ្នាលនៅឯកីឡាដ្ឋាន Santiago Bernabéuប៉ុន្តែទោះបីជាខិតខំប្រឹងប្រែងយ៉ាងណារូបគេនៅតែមិនអាចជាប់ ជម្រើសក្រុម១១នាក់ដំបូងសម្រាប់ក្រុមក្រោយ បង្ហាញខ្លួនត្រឹមតែ ៣៩ លើកប៉ុណ្ណោះចាប់តាំងពីការបង្ហាញខ្លួនក្នុងឈុតធំលើកដំបូងនៅឆ្នាំ ២០១៥ ។

កីឡាករអន្តរជាតិអេស្បាញមានវ័យ ២៤ ឆ្នាំរូបនេះអាចនឹងត្រូវគ្រូបង្វឹកអាហ្សង់ទីនលោក Diego Simeone ដាក់ជំនួសតំណែង Rodri ដែលកំពុងមានទំនាក់ទំនងផ្លាស់ចេញពីកីឡាដ្ឋាន Wanda Metropolitano ទៅកាន់ក្លឹបManchester City រឺ Bayern Munichនៅរដូវកាលថ្មី ។