គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis Enrique បានលាឈប់ពីតំណែងដោយហេតុផលផ្ទាល់ខ្លួននឹងត្រូវបានជំនួសដោយលោក Robert Moreno ។ អតីតគ្រូបង្វឹកក្លឹប Barcelona រូបនេះបានចុះកិច្ចសន្យាពីរឆ្នាំចូលមកដឹកនាំក្រុមរហស្សនាមគោជល់នៅខែកក្កដាឆ្នាំ ២០១៨កន្លងទៅនេះ ។ លោកEnrique បានអវត្តមានចាប់តាំងពីខែមីនា មកដោយសារតែបញ្ហាគ្រួសារ យោងតាមសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ។
គ្រូបង្វឹកវ័យ៤៩ ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិបន្ទាប់ពីជួបរឿងខកចិត្តធ្លាក់ចេញពីការប្រកួត World Cup ២០១៨ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយអោយដឹងថា វាជាការសម្រេចចិត្តមួយរបស់លោក Luis Enrique ហើយយើងគោរពការសម្រេចចិត្តរបស់គាត់។
យ៉ាងណាមិញលោកEnriqueបានបរាជ័យក្នុង យុទ្ធនាការរបស់អេស្ប៉ាញសម្រាប់ការប្រកួតព្រឹត្តការណ៏Nation League ដោយបរាជ័យក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយកំពុងតែ ចាប់ផ្តើមយុទ្ធនាការជម្រុះ Euro ២០២០ របស់ពួកគេ បន្ទាប់ពីផ្តួលស៊ុយអ៊ែតក្នុងការប្រកួតចុងក្រោយ។Enriqueក៏ បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញសម្រាប់បញ្ហាគ្រួសារមុនពេលអេស្ប៉ាញទទួលជ័យជម្នះ ២-0 លើក្រុម Malta កាលពីខែមីនា។