យោងការចុះផ្សាយរបស់គេហទំព័រអេស្ប៉ាញ Mundo Deportivo បានអោយដឹងថាខ្សែប្រយុទ្ធNeymar បាន បង្ហាញពីអារម្មណ៍ពិតររបស់ខ្លួនដល់លោក Nasser Al-Khelaifi ប្រធានក្លឹប PSG ថារូបគេចង់វិលត្រឡប់មកកាន់ក្លឹបចាស់ Barcelona វិញ ក្រោយចំណាយពេល ពីរឆ្នាំបន្ទាប់ពីចាកចេញពីក្លឹបអ្នកមានបុណ្យទៅចូលរួមជាមួយម្ចាស់ជើងឯកLigue១គឺ Paris Saint-Germain ក្នុងតម្លៃកំនត់ត្រាពិភពលោករួចមក។

Neymar កីឡាករវ័យ២៧ឆ្នាំដែលកំពុងព្យាបាលរបួសកជើងរូបនេះបានប្រាប់អោយដឹងថា បាននិយាយថា: ខ្ញុំមិនចង់លេងឱ្យ PSG បន្តទៀតទេ ខ្ញុំចង់ត្រលប់ទៅទីលំនៅចាស់វិញហើយជាកន្លែងដែលខ្ញុំមិនគួរចាកចេញទាល់តែសោះ។អតីតកីឡាករក្រុមSantos ដែលបានជួយក្រុមជម្រើសជាតិលើកពានកីឡាអូឡាំពិកក្នុងនាមម្ចាស់ផ្ទះនៅឆ្នាំ ២០១៦មានជំនាញញាក់បាល់ដ៏ខ្លាំងក្លារូបនេះមានការលើកឡើង យ៉ាងខ្លាំងជាមួយនឹងពត៌មានផ្លាស់ប្តូរទៅកាន់អតីតក្លិប Barca ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

Neymar attends Diesel Spirit of the Brave Perfume Launch Party at Salle Wagram on May 21, 2019 in Paris, France. Photo by Laurent Zabulon/ABACAPRESS.COM

យោងគេហទំព័រ ESPNបានចុះផ្សាយផងដែរថាលោកErnesto Valverde គ្រូបង្វឹកក្រុមជើងឯកLa Liga កំពុងសម្លឹងមើលឪកាសក្នុងការនាំយកខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះត្រឡប់មកវិញហើយអាស្រ័យទៅលើតម្លៃ ដែលជាលទ្ធភាពក្នុងការរៀបចំចរចារផ្ទេរ ប៉ុន្តែវានឹងមិនមានភាពសាមញ្ញពេកនោះឡើយ មានន័យថាតម្លៃខ្លួន របស់Neymar មិនថោក ហើយក៏មិនថ្លៃពេកនោះដែរ។

ផ្ទុយទៅវិញយោងតាមការចុះផ្សាយរបស់គេហទំព័របារាំង L’Equipe បានឱ្យដឹងថា Paris Saint-Germain មានឆន្ទៈចង់លក់តារាឆ្នើមម្នាក់នេះជាថ្នូរនឹងការមិនផ្តល់នៅឥរិយាបថគោរពដល់កីឡាករនិងថ្នាក់ដឹកនាំក្នុងក្រុម នាពេលកន្លងមកនិងបានស្ថិតក្រោមការរិះគន់ពីបញ្ហាលើទីលាននិង ក្រៅទីលានប្រកួត។ព្រមទាំងកាលពី ខែមុនរូបគេបែជា ចូលរួមពិធីជប់លៀងរបស់តារាចម្រៀង Rihanna ជំនួសឱ្យការចូលរួមអបអរសាទរមិត្តរួមក្រុម Kylian Mbappeដែលបានឈ្នះពានរង្វាន់ចុងក្រោយមុនបញ្ចប់រដូវកាល ។ បច្ចុប្បន្នNeymarក៏កំពុងប្រឈមពេលវេលា ដ៏លំបាកជាមួយក្រុមជម្រើសជជាតិ ប្រេស៊ីលក្រោយរងរបួសមុនព្រឹត្តការណ៏Copa America ២០១៩ក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះព្រមត្រូវបានដកហូតតំណែងជាប្រធានក្រុមផងដែរនោះ។