លោក Josep Maria Bartomeu ប្រធានក្លឹប Barcelona បានធ្វើការថ្កោលទោស និងរិះគន់ ខ្សែបម្រើ Arthur Melo ជាខ្លាំងពីបទសម្រេចចិត្តមិនវិលត្រឡប់មកជួយក្រុមវិញដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងយុទ្ធនាការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champions League វគ្គ១៦ក្រុមចុងក្រោយដែលជាការប្រកួតដ៏សំខាន់ម្រាប់ក្រុម Barcelona បន្ទាប់ពីពួកគេរបូតពាន La Liga ទៅហើយនោះ ។
លោក Bartomeu បានប្រាប់គេហទំព័រ Sport ថាៈទង្វើរបស់ Arthur ជារឿងមិនអាចទទួលយកបានដែលជារឿងខុសនិងវិន័យ។គាត់បានបង្ហាញពីសកម្មភាពខ្វះការគោរពចំពោះមិត្តរួមក្រុម ព្រោះតែពួកគេចង់ទទួលបានលទ្ធផលល្អសម្រាប់ការប្រកួត Champions League នេះ។ ស្របពេល Barcelona សម្លឹងឃើញមានប្រៀបសម្រាប់ការប្រកួតនៅក្នុងផ្ទះរបស់ពួកគេបែជា Arthur កីឡាករវ័យ២៣ឆ្នាំរូបនេះ មិនមកហ្វឹកហាត់ត្រៀមប្រកួតអោយ Barcelona បន្ទាប់ពីរូបគេបានព្រៀមព្រៀងលើលក្ខណ្ឌដើម្បីផ្លាស់ទៅលេងជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus នៅរដូវកាលថ្មី២០២០-២០២១ទៅហើយនោះ ។
ក្រុមរបស់លោក Quique Setien ត្រូវជួបជាមួយក្លឹបជើងខ្លាំង Napoli នៅថ្ងៃទី ៨ ខែសីហា២០២០ខាងមុខ សម្រាប់ការប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ បន្ទាប់ពីការប្រកួតជើងទី១នៅក្នុងប្រទេសអ៊ីតាលីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១ទល់និង១កាលពីខែកុម្ភៈកន្លងទៅនោះ ។