គោលដៅនាំយកខ្សែប្រយុទ្ធឆ្នើម Kylian Mbappe គឺជាមូលហេតុដែលក្រុមអធិរាជស Real Madrid នឹងមិនចាំបាច់ធ្វើការចំណាយៗប្រាក់ច្រើនលើការទិញដូរកីឡាករណាមួយនៅរដូវក្តៅនេះទេ។ គោលបំណងខាងលើនេះហើយដែលធ្វើអោយប្រធានក្លឹបលោក Florentino Perez ធានាបានថវិការគ្រប់គ្រាន់សម្រាប់ចុះហត្ថលេខាផ្ទេរយកសមាជិកជ័យលាភី World Cup ២០១៨ វ័យ២១ឆ្នាំរូបនេះមករួមក្រុម។
ទោះបីជាចិញ្ចឹមចិត្តចង់នាំយកកីឡាករឆ្នើមវ័យ២១ឆ្នាំ រូបនេះមករួមក្រុមផ្ទុយទៅវិញ ប្រធានក្លឹប PSG លោក Al Khelaifi បានសម្រេចដាក់តម្លៃខ្លួន Mbappe ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៣០០ លានអឺរ៉ូនៅក្នុងកំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅរដូវក្តៅខាងមុខនេះ។ដូច្នេះវាគឺជាតម្លៃមួយខ្ពស់បំផុតដែលម្ចាស់ជើងឯក La Liga ហាក់មិនចង់នឹកស្រម៉ៃដល់។
ទោះយ៉ាងណា Mbappe មានទំនាក់ទំនងល្អជាមួយលោក Zinedine Zidane ដែលជាជនរួមជាតិបារាំង ហើយប្រសិនជា Real Madrid មានសមត្ថភាពនិងឈានដល់ការចរចារលើតម្លៃមួយព្រមព្រៀង និង សមស្របរវាងភាគីទាំងពីររឺ ក្នុងលក្ខណ្ឌដោះដូរជាមួយកីឡាករណាម្នាក់នោះការផ្ទេរអាចនិងកើតមានឡើងបានក្នុងករណីខ្សែប្រយុទ្ធក្រុម PSG រូបនេះគាត់ខកខានមិនបានចុះកុងត្រាថ្មីមុនឆ្នាំ ២០២១ ស្របពេល កិច្ចសន្យាចាស់នឹងផុតកំណត់នៅឆ្នាំ ២០២២ ។
ប្រភព៖ Sport.Es