អ្នកចាត់ការទូទៅក្រុមជម្រើសជាតិប៉ារ៉ាហ្គាយលោកEduardo Berizzo បានបញ្ចេញមតិយល់ឃើញថារូបលោក មិនយល់ស្របទេសម្រាប់ប្រទេសពីរ១មកពីអាស៊ីខាងកើត(ជប៉ុន) និង មួយទៀតមកពីអាស៊ីបូព៌ា គឺកាតា មានវត្តមានចូលលេងក្នុងព្រឹត្តិការណ៍បាល់ទាត់Copa America ២០១៩ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសប្រេស៊ីលជាម្ចាស់ផ្ទះ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៤៩ឆ្នាំរូបនេះបន្តថា៖ ខ្ញុំយល់ថា កូតាក្រុមដែលចូលរួមការប្រកួតCopa America ក៏ដូចជា CONCACAF និង CONMEBOL គឺសុទ្ធសឹងប្រទេស ទាំងអស់ដែលមកពីទ្វីបអាមេរិក។ ហើយខ្ញុំមិនដែលឃើញព្រឹត្តការណ៏ប្រកួតEuro មានកៅអីនិងការអញ្ជើញ ក្រុមអាមេរិកខាងត្បូងទៅចូលរួមប្រកួតនោះទេ ។
គួររំលឹកផងដែរ ប៉ារ៉ាហ្គាយស្ថិតនៅពូល B ជាមួយនឹងប្រទេសកូឡុំប៊ី អាហ្សង់ទីន និងកាតា។ កាលពីប្រកួតជម្រុះលើកទី ១ ប៉ារ៉ាហ្គាយទទួលលទ្ធផលស្មើជាមួយនឹងកាតា ២-២។ហើយនៅថ្ងៃស្អែកទី២០មិថុនា ២០១៩នេះកូឡុំប៊ីនិងត្រូវជួប ជាមួយប្រទេសកាតា វេលាម៉ោង៤:៣០ព្រឹក ខណៈប៉ារាហ្គាយនិងត្រូវជួបជាមួយអាហ្សង់ទីនវេលាម៉ោង ៧:៣០ នាទីព្រឹកផងដែរ។