Real Madrid ត្រៀមនឹងអនុញ្ញាតឱ្យកីឡាករ James Rodriguez បន្តលក្ខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំទៀតទៅកាន់ក្លឹបជើងឯករង Serie A គឺNapoliនេះបើយោងតាម Sky Sports Italia បានចុះផ្សាយ។
Real Madrid បានបង្ហាញពីចេតនាមិនទាន់ចង់លក់ខ្សែបម្រើអន្តរជាតិកូឡុំប៊ីរូប James Rodriguez នៅរដូវក្តៅនេះ ក្រោយពីអោយរូបគេទៅក្លឹបBayern Munich ខ្ចីជើង២រដូវកាលមកហើយស្របពេល ម្ចាស់ជើង ឯកអាល្លឺម៉ង់មិនបានជ្រើសរើសការចុះហត្ថលេខាទិញរូបគេជាអចិន្ត្រៃយ៏នោះដែរ ។ហើយឥឡូវនេះក្រុមអធិរាជសReal Madridដែលជាអាណាព្យាបាល បានបន្ត ឱ្យ James លេងក្នុងលក្ខណ្ឌនេះជាមួយក្រុមNapoliដែលមានលោកCarlo Ancelloti អតីតគ្រូបង្វឹកReal Madrid និងBayern Munichកំពុងដឹកនាំនៅទីនោះ។
អតីតកីឡាករក្រុមMonaco និងជាម្ចាស់ស្បែកជើងមាស(Top Scorer)ព្រឹត្តការណ៏World Cup ២០១៤ James កំពុងស្ថិតនៅលើកិច្ចចរចារជាមួយក្រុមNapoliលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៨,៩ លានផោន/ឆ្នាំជាមួយជម្រើសទិញផ្តាច់នៅចុងបញ្ចប់រដូវកាលក្នុងតម្លៃខ្លួន ២៦ លានផោន។
ទោះបីជាខិតខំប្រឹងប្រែងស្វែងរកជម្រើសដំបូងនៅក្នុងក្លឹប Real Madrid និងមានប្រវត្តិរកបានគ្រាប់បាល់ ៣៦គ្រាប់ក្នុងការបង្ហាញខ្លួន ១១១ប្រកួត រូបគេគឺជាផ្នែកមួយដែលបានដែលបានជួយក្រុមឈ្នះពានChampion League ២ដង។ស្របពេលការចុះហត្ថលេខានាំយក Luka Jovic និង Eden Hazard មកកាន់កីឡាដ្ឋានEstadio Santiago Bernabeu ធ្វើអោយឪកាសរបស់Jamesកាន់តែខើចខ្លីទៅហើយដែរ។