Marta បាននិយាយថា នាងកំពុងតែតំណាងឲ្យក្រុមនារីក្នុងកីឡាបាល់ទាត់ ក្រោយពីបានក្លាយជាកីឡាការិនីដែលរកបានគ្រាប់បាល់ច្រើនជាង ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ World Cup ទាំងផ្នែកបុរស និងនារី កាលពីថ្ងៃអង្គារ តាមរយៈការស៊ុតបាល់ប៉េណាល់១គ្រាប់ ដើម្បីផ្តួលក្រុមជម្រើសជាតិអ៊ីតាលី និងជួយឲ្យប្រេស៊ីល ឈ្នះកោអីរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្នុងប្រទេសបារាំង។ កីឡាការិនីវ័យ៣៣ឆ្នាំរូបនេះ ដែលត្រូវបានចាត់ទុកថា ជាកីឡាការិនីដ៏ឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់នារីនោះ បានស៊ុតបាល់ប៉េណាល់ទីបំប៉ោងសំណាញ់ទី នៅនាទី ទី៧៤ នៅពេលប្រកួតជាមួយនឹងក្រុមអ៊ីតាលី ក្នុងពូល C ដើម្បីឈានទៅវគ្គបន្ត និងធ្វើឲ្យគ្រាប់បាល់សរុបក្នុងព្រឹត្តិការណ៍ World Cup របស់នាង កើនដល់១៧គ្រាប់ ក្រោយពី Debinha ត្រូវបានធ្វើឲ្យដួលដោយកីឡាការិនី Elena Linari។
គ្រាប់បាល់នេះ បានធ្វើឲ្យនាងនាំមុខ១គ្រាប់លើ Miroslav Klose អតីតខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich និង Lazio លើតារាងអ្នករកបានគ្រាប់បាល់ច្រើនជាង និងហើយខ្សែប្រយុទ្ធជើងចាស់រូបនេះបានឲ្យដឹងថា៖ «គ្រាប់បាល់នេះ គឺលើសពីការទទួលជ័យជម្នះជាឯកជនទៅទៀត។ កីឡាការិនី Marta បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ដោយមិនត្រឹមតែបានបំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចតំណាងឲ្យនារីក្នុងកីឡាបាល់ទាត់ផងដែរ»។ ស្របពេលជាមួយគ្នានេះ កីឡាការិនី Sam Kerr បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ដើម្បីជួយឲ្យក្រុមជម្រើសជាតិអូស្ត្រាលី ទៅវគ្គ១៦ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup ក្រោយពីបានយកឈ្នះលើក្រុមហ្សាម៉ាអ៊ីក ៤-១ កាលពីថ្ងៃអង្គារ៕
ប្រភពព័ត៌មាន៖ Channel News Asia