Lionel Messi មានប្រវត្តិរកបានគ្រាប់បាល់ ៦៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣១ ប្រកួតសម្រាប់អាហ្សង់ទីន ប៉ុន្តែទោះបីជាយ៉ាងនេះក្តីតារាឆ្នើមរបស់ក្រុមBarcelonaរូបនេះហាក់ចង់បញ្ចប់កាតព្វកិច្ចជាមួយក្រុម ជម្រើស ជាតិដោយគ្មានទទួលបានពានរង្វាន់អ្វីសោះ។ក្រោយឈានចូលវ័យ ៣១ឆ្នាំនិងជាពេលដែលក្រុម ជម្រើស ជាតិសម្លឹងឃើញបេក្ខភាពកីឡាករវ័យក្មេងមួយចំនួនដែលសក្តិសម និងទទួលតំណែងពី Messi នាពេលអនាគត។
១.Christian Pavon
ខ្សែប្រយុទ្ធ Cristian Pavon មិនមែនជាកីឡាកររកគ្រាប់បាល់ច្រើន ដូចរាមច្បង Lionel Messi ទេប៉ុន្តែគាត់ អាចបង្កើតឱកាសរកគ្រាប់បាល់ឱ្យក្រុមក្នុងនាមខ្សែបម្រើ-ប្រយុទ្ធស្លាបកំពុងលេចធ្លោម្នាក់ ។កីឡាករវ័យ ២៣ ឆ្នាំPavon មានវត្តមានក្នុង ក្រុមជម្រើសជាតិ ក្នុងការប្រកួតចំនួន ១១លើក និងបច្ចុប្បន្នលេងឱ្យ Boca Juniors រកបាន២៨ គ្រាប់និងAssist៣២ គ្រាប់ក្នុង ១០៨ ប្រកួត។ កន្លងមកមានពាក្យចចាមអារ៉ាមថាArsenal និង Barcelonaចង់បានរូបគេទៅរួមក្រុមផងដែរ ។
២.Laurtaro Martinez
អាហ្សង់ទីនជាប្រទេសនៃដើមកំណើតកីឡាករ ល្បីៗដូច្នេះពួកគេជារឿយៗមានជម្រើសច្រើន។ Lautaro Martínez ស្ថិតក្នុងចំណោមកីឡាករកំពុងរះម្នាក់ផងដែរ ។ស្ថិតនៅក្នុងវ័យ២១ឆ្នាំ Martinez ចាប់ផ្តើមអាជីពជាមួយក្រុម Racing Club នៅក្នុងប្រទេសអាហ្សង់ទីនហើយ រកបាន២៦ គ្រាប់ ក្នុង ៥៨ ប្រកួតមុនពេលផ្លាស់ទៅ Inter Milan កាលពីរដូវកាលមុន។ Martinez បានចាប់ផ្តើមជាមួយកីឡាករ បម្រុងប៉ុន្តែក្រោយពីមិត្តរួមជាតិ Mauro Icardi ត្រូវបានក្រុមទុកជាកីឡាករមិនស្ថិតក្នុងការប្រើប្រាស់ Martinez មានឪកាស បានចូលលេងជម្រើសដំបូងច្រើនមុនបញ្ចប់រដូវកាលនេះដោយរកបាន៩គ្រាប់និងAssistបាន២គ្រាប់ ក្រោយចូលលេងបានសរុប១៧៦១ នាទី។
៣.Giovani Lo Celso
Giovani Lo Celso ជាគោលដៅរបស់Tottenham Hotspur ប្រសិនChristian Eriksenចាកចេញពីក្លឹប ហើយបើសិនជា Lo Celso អាចជំនួសកីឡាករ Eriksen នោះគ្មានហេតុផលអ្វីដែលគាត់មិនអាចមានឥទ្ធិពលដូច Eriksen សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាកនោះទេ។កីឡាករវ័យ ២៣ ឆ្នាំរូបនេះលេងក្នុងលក្ខណ្ឌ ខ្ចីជើងអោយក្រុម Real Betis រដូវកាលមុន ៤៥ ប្រកួត ស៊ុតបញ្ចូលទីបាន ១៦ គ្រាប់និងជួយក្រុមឈរនៅចំណាត់ថ្នាក់ទី១០នៅ ក្របខ័ណ្ឌ La Liga ។
៤. Mauro Icardi
ជាមួយនឹងការស៊ុតបញ្ចូលទី ១២៤ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ Inter Milan ចាប់តាំងពីរដូវកាល ២០១៣-២០១៤កន្លងមក Icardi ក្លាយជាខ្សែប្រយុទ្ធដ៏ល្អបំផុត ក្នុងពិភពបាល់ទាត់លោកប៉ុន្តែចាប់តាំងពីការបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់គាត់សម្រាប់អាហ្សង់ទីនកាលពីឆ្នាំ ២០១៣ គាត់បានខកខានរហូតមកដល់ឆ្នាំ២០១៧ និង លេងបានតែ៨ប្រកួតប៉ុណ្ណោះគិតចាប់តាំងពីការបង្ហាញខ្លួនចុងក្រោយជាមួយMexico ដោយរក
បានគ្រាប់បាល់១គ្រាប់អោយអាហ្សង់ទីន។កីឡាកររៀមច្បង Sergio Aguero, Gonzalo Higuain, Carlos Tevez និង Rodrigo Palacios ក៏បានដើរតួនាទីជំនួសតំណែងរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប៉ុន្តែឥឡូវនេះខ្សែប្រយុទ្ធបីនាក់បានចូលនិវត្តន៍នៅសល់តែAguero ដែលមានវ័យ ៣១ ឆ្នាំខណៈ Icardi មានវ័យទើបតែ២៦ ឆ្នាំគួរតែទទួលបានឱកាសរបស់គាត់ឡើងវិញដើម្បីបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ ។
៥.Paulo Dybala
មានទម្រង់លេងស្រដៀងនឹងរៀមច្បង Lionel Messi Paulo Dybala ត្រូវបានលើកឡើងថារូបគេជាបេក្ខភាពសក្តិសមបំផុតសំរាប់ជំនួស Messi នៅក្នុងក្លឹបក៏ដូចជាជម្រើសជាតិ។
Dybala បានវិវត្តន៍ខ្លួនជាកីឡាករឆ្នើមម្នាក់ក្នុងក្លឹប Juventus ក្រោយ១៨២ ប្រកួតស៊ុតបញ្ចូលទី ៧៨ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបាន ៣១គ្រាប់ផងដែរ។ប៉ុន្តែសម្រាប់អាហ្សង់ទីនគាត់បានបង្ហាញខ្លួន២០ប្រកួតប៉ុណ្ណោះ ប៉ុន្តែដោយសារតទម្រង់លេងដូចគ្នាទៅនិង Lionel Messi ដូច្នេះហើយ Dybala ជារឿយៗមិនមានតួនាទីចូលលេងអង្គុយជាកីឡាករបម្រុងនិងពេលខ្លះគ្មានឈ្មោះជាប់ជម្រើសជាតិទៀតផង។ដូច្នេះប្រសិន Messiសម្រេចចិត្តចូលនិវត្តន៏និងជាឪកាសបើកផ្លូវសម្រាប់Dybalaកសាងស្នាដៃសម្រាប់ប្រទេសជាតិជាក់ជាមិនខាន។